Array
សេចក្ដីប្រកាសព័ត៌មាន
ទាញយកខ្មែរយូនីកូដ
កម្រងចម្រៀងកម្មករ
បណ្ដាញទំនាក់ទំនងសង្គម

ប្រាក់ខែ​កើនឡើង​ជាង​៣​ដង តែ​ស្ថានភាព​កម្មករ​កាត់ដេរ​នៅ​មិនទាន់​ប្រសើរ

ថ្ងៃអង្គារ៍ ទី២៤ ខែ​ឧសភា ឆ្នាំ​២០១៦ ដកស្រង់៖៖ថ្មីថ្មី
ភ្នំពេញ​៖ បើទោះជា​ប្រាក់ខែ​គោល​របស់​កម្មករ​រោងចក្រ​កាត់ដេរ​កើនឡើង​ជាង​ពេលមុន​ដល់​ទៅ​ជាង ៣​ដង ពោលគឺ​ពី​ប្រាក់ខែ​ចំនួន ៤៥ ដុល្លារ​កាលពី​ជាង​១០​ឆ្នាំមុន ឡើងដល់ ១៤០ ដុល្លារ​នាពេល​បច្ចុប្បន្ន តែ​ស្ថានភាព​កម្មករ​នៅតែ​រស់ក្នុង​ជីវភាព​មិនទាន់​ប្រសើរ​ដដែល​។ មេ​សហជីព​លោក អាត់ ធន់ អះអាងថា ប្រាក់ខែ​កម្មករ​កើនឡើង​ក៏ពិតមែន តែ​ថ្លៃទំនិញ​ក៏​ឡើង​យ៉ាង​ឆាប់រហ័ស បន្ថែម​ពីលើ​លក្ខខណ្ឌ​ការងារ​មួយចំនួន​ដែល​នៅតែ​មិនទាន់​វិវត្តន៍​បានល្អ នាំ​ឲ្យ​ស្ថានភាព​កម្មករ​នៅតែ​លំបាក​។​

អាន​អត្ថបទ​ទាំងស្រុង...

 

សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា​ស្នើ​ឲ្យ​ភាគី​ពាក់ព័ន្ធ​រួម​គ្នា​បង្កើន​ផលិតភាព​ការងារ

ថ្ងៃអង្គារ៍ ទី២៤ ខែ​ឧសភា ឆ្នាំ​២០១៦ ដកស្រង់៖RFA
សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា ហៅ​កាត់​ថា ជីម៉ាក់ (GMAC) នៅ​ថ្ងៃ​ទី​២៤ ឧសភា អំពាវនាវ​ឲ្យ​ភាគី​កម្មករ សហជីព និង​រដ្ឋាភិបាល និង​ក្រុមហ៊ុន​រោងចក្រ​កាត់​ដេរ រួម​គ្នា​បង្កើន​ផលិតភាព​ការងារ។ ការ​អំពាវនាវ​របស់​ជីម៉ាក់ ធ្វើ​ឡើង​ជា​ថ្មី​ទៀត ដោយ​ព្រមាន​ថា សមត្ថភាព​ផលិត​មាន​កម្រិត​ទាប​របស់​កម្មករ នឹង​ធ្វើ​ឲ្យ​កម្ពុជា ចាញ់​ប្រៀប​ប្រទេស​ជា​ដៃគូ​ប្រកួត។ ចំណែក​ភាគី​សហជីព បន្ត​ទាមទារ​ឲ្យ​ក្រុម​ថៅកែ​រោងចក្រ យក​ចិត្ត​ទុក​ដាក់​កែលំអ​លក្ខខណ្ឌ​ការងារ​ជូន​កម្មករ និង​បង្ហាញ​តួលេខ​ស្ដីពី​ការ​ខាតបង់​ឲ្យ​បាន​ច្បាស់លាស់ ជា​ជាង​ដាក់​បន្ទុក​លើ​កម្មករ​ដែល​ទទួល​បាន​ថ្លៃ​ឈ្នួល​ទាប​នៅ​ឡើយ។

អាន​អត្ថបទ​ទាំងស្រុង...

 

អ្នកបើកឡាន ធ្វើកូដកម្ម​អហិង្សាតវ៉ា​រក​យុត្តិធម៌សារជាថ្មី

ថ្ងៃពុធ ទី១៨ ខែ​ឧសភា ឆ្នាំ​២០១៦ ដោយ៖CLC
នៅព្រឹកថ្ងៃពុធនេះ បងប្អូនអ្នកបើកឡាន បានចាប់ផ្តើមធ្វើកូដកម្មអហិង្សាតវ៉ាទាមទារយុត្តិធម៌ពីថៅកែក្រុមហ៊ុនឡានក្រុងកាពីតូលដែលបានបញ្ឈប់ពួកគាត់ទាំង ៤៥នាក់យ៉ាងអយុត្តិធម៌កាលពីឆ្នាំ២០១៥ ដោយសារតែបង្កើតសហជីពនៅកន្លែងការងារ។

អាន​អត្ថបទ​ទាំងស្រុង...

 

ក្រុមអង្គការសហជីព​ មកស្វែង​យល់ពី​កម្មករខ្មែរ

ថ្ងៃអង្គារ៍ ទី១៧ ខែឧសភា ឆ្នាំ២០១៦ ដោយ៖CLC
ក្រុមសហជីព អង្គការសង្គមស៊ីវិល និងសប្បុរសជន មកពីប្រទេស​កូរ៉េខាង​ត្បូង បានអញ្ជើញ​មកទស្សនៈ​កិច្ចសិក្សា ដើម្បីស្វែង​យល់​អំពីសហជីព​នៅកម្ពុជា ដូចជា​សិទ្ធិសេរី​ភាព លក្ខខណ្ឌ​ការងារ ប្រាក់ឈ្នួល និង​បញ្ហា​ប្រឈម​នានា របស់កម្មករ​និយោជិតខ្មែរ​យើង ជាពិសេស​ការបង្កើន​កិច្ចសហប្រតិបត្តិការណ៍​យ៉ាងល្អ ជាមួយ​សហភាព​ការងារ​កម្ពុជា (CLC) នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦។

អាន​អត្ថបទ​ទាំងស្រុង...

 

សហភាព​ការងារ​កម្ពុជា ដឹក​នាំ​កម្មករជាង ២ពាន់នាក់​ហែក្បួន​ថ្ងៃ​០១​ឧសភា

ថ្ងៃអាទិត្យ ទី០១ ខែឧសភា ឆ្នាំ២០១៦ ដោយ៖CLC
នាទិវាពលកម្មអន្តរជាតិ ០១ ឧសភា ខួបលើកទី១៣០ ឆ្នាំ២០១៦ សហភាពការងារម្ពុជា (CLC) បាន​ដឹកនាំកម្មករ​និយោជិត​ចំនួន ០៨វិស័យ សរុបចំនួន ២២២២នាក់ បានហែរ​ក្បួន​មកកាន់​វិមានរដ្ឋសភាជាតិ ដោយថ្លែងញ្ញត្តិ និងកង្ខល់នានាចំនួន ១៤ចំណុច ដែលរួមមានដូចជា ទាមទារប្រាក់ឈ្នួល ២០៧ដុល្លារ សម្រាប់កម្មករវិស័យកាត់ដេរ និង ១លានរៀល​សម្រាប់​មន្រ្តីរាជការ ជាពិសេសស្នើរាជរដ្ឋាភិបាល កំណត់ប្រាក់ឈ្នួលអប្បបរ​មាសម្រាប់វិស័យ​សំណង់ ទេសចរណ៍ សេវាកម្ម និងវិស័យមួយចំនួនទៀត។

អាន​អត្ថបទ​ទាំងស្រុង...

 

សហជីព​កម្មករ​ខក​ចិត្ត​មិន​បាន​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​នៅ​មុខ​រដ្ឋសភា

ថ្ងៃអាទិត្យ ទី០១ ខែឧសភា ឆ្នាំ២០១៦ ដកស្រង់៖RFA
កម្មករ​និយោជិត​ពី​រោងចក្រ និង​វិស័យ​ផ្សេងៗ រាប់​ពាន់​នាក់ នាំ​គ្នា​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​លើក​ទី​១៣០ នៅ​រាជធានី​ភ្នំពេញ។ ទន្ទឹម​គ្នា​នឹង​ការ​រំឭក​ទិវា​ពលកម្ម​អន្តរជាតិ ក្រុម​សហជីព​កម្មករ​ក៏​ផ្ញើ​សារ​ដល់​រាជ​រដ្ឋាភិបាល និង​រដ្ឋសភា ឲ្យ​ជួយ​ដោះស្រាយ​បញ្ហា​ប្រាក់​ឈ្នួល​ពួក​គេ​បន្ថែម​ទៀត។

អាន​អត្ថបទ​ទាំងស្រុង...

 

អាជ្ញាធរ​រារាំង​ការ​ហែ​ក្បួន​ក្នុង​ថ្ងៃ​ទិវា​ពលកម្ម​អន្តរជាតិ

ថ្ងៃច័ន្ទ ទី០១ ខែឧសភា ឆ្នាំ២០១៦ ដកស្រង់៖Postkhmer
ភ្នំពេញៈ អាជ្ញាធរ​រាជធានី​កាលពី​ម្សិលមិញ​បាន​ដាក់​​ពង្រាយ​កម្លាំង​​ជាច្រើន​កន្លែង​ដើម្បី​ធ្វើការ​ទប់ស្កាត់​មិន​ឲ្យ​កម្មករ​រាប់​ពាន់​នាក់​ធ្វើការ​ហែ​ក្បួន​ដោយ​រលូន​ក្នុង​ថ្ងៃ​ទិវា​ពលកម្ម​អន្តរជាតិ​ឡើយ​ខណៈ​ដែល​កម្មករ​​បាន​សរសេរ​ក្នុង​ញត្តិ​ទាមទារ​ឲ្យ​មាន​ការ​ដំឡើង​ប្រាក់​ខែ​យ៉ាង​ហោច​ណាស់​ ២០៧ ដុល្លារ​សម្រាប់​កម្មករ​ និង​​ ១ លាន​រៀល​សម្រាប់​មន្ត្រី​រាជការ។

អាន​អត្ថបទ​ទាំងស្រុង...

 

​សហជីព​តវ៉ា​លើ​ការ​អនុម័ត​ច្បាប់​សហជីព ត្រូវ​បាន​បង្ក្រាប​ដោយ​ហិង្សា

ថ្ងៃច័ន្ទ ទី០៤ ខែមេសា ឆ្នាំ​២០១៦ ដកស្រង់៖Postkhmer
ភ្នំពេញៈ យ៉ាង​ហោច​ណាស់ សមាជិក​សហជីព​ចលនា​កម្មករ​ម្នាក់​បាន​រង​របួស​ក្បាល និង​​សហជីព​ខ្លះ​បាន​ដួល​លើ​ដី ក្នុង​ការ​​ប៉ះ​ទង្គិចគ្នា​ជាមួយ​​ក្រុម​សន្តិសុខ​ខណ្ឌ​ដូន​ពេញ​ជាង​ ៣០ នាក់​ ពេល​​ដែល​ពួកគេ​កំពុង​ប្រមូល​ផ្តុំ​នៅ​ក្បែរ​រដ្ឋសភា ថ្ងៃ​ចន្ទ​នេះ​ ខណៈ​ពេល​ដែល​​រដ្ឋ​សភា​​កំពុង​បើក​កិច្ច​ប្រជុំ​ពិភាក្សា និង​​អនុម័ត​សេចក្តីព្រាង​ច្បាប់​សហជីព។

អាន​អត្ថបទ​ទាំងស្រុង...

 

អតីត​បុគ្គលិក​ក្រុមហ៊ុន​កា​ពី​តូ​ល​ប្រកាស​ធ្វើ​បាតុកម្ម​មុខ​ក្រុមហ៊ុន​ខណៈ​បុណ្យចូលឆ្នាំ​ខ្មែរ​ចូលមក​ដល់​

ថ្ងៃអាទិត្យ ទី០៣ ខែមេសា ឆ្នាំ​២០១៦ ដកស្រង់៖VOD
មន្ត្រី​សហជីព​អះអាងថា នៅ​សប្តាហ៍​ក្រោយនេះ អតីត​អ្នកបើកប​រថយន្ត​ឲ្យ​ក្រុមហ៊ុន​កា​ពី​តូ​លនឹង​ប្រមូលផ្តុំ​គ្នា​តវ៉ា​ថ្មី​ទៀត នៅមុខ​ស្នាក់​ការ​ក្រម​ហ៊ុន ជិត​ផ្សា​រអូ​ឬ​ស្សី ដែល​ពួកគេ​ថា ដើម្បី​បន្ត​ជំរុញ​លក្ខខណ្ឌ​ការងារ និង​ទាមទារ​ឲ្យ​ក្រុមហ៊ុន​យក​ពួកគេ​ទាំង​៤៥​នាក់​ចូល​ធ្វើការ​វិញ​។​

អាន​អត្ថបទ​ទាំងស្រុង...

 

តុលាការភ្នំពេញសម្រេចមិនដោះលែងអតីតអ្នកបើកឡាន

ថ្ងៃព្រហស្បតិ៍ ទី២៩ ខែមីនា ឆ្នាំ២០១៦ ដោយ៖CLC
ភ្នំពេញ៖ អតីតអ្នកបើកឡានកាពីតូល លោក ណន វណ្ណា និងលោក រស់ ស៊ីផៃ ត្រូវបានតុលាការសាលាដំបូងរាជធានីភ្នំពេញ បដិសេធមិនព្រមដោះលែងឲ្យនៅក្រៅឃុំជាលើកទី២ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦ បន្ទាប់ពីការសុំរបស់មេធាវីការពារក្តីជនរងគ្រោះ។

អាន​អត្ថបទ​ទាំងស្រុង...

 
អត្ថបទ​ផ្សេងៗ​ទៀត...
Latest Video News

លោក អាត់ ធន់ ថ្លែងសារ​ក្នុងទិវាពល​កម្មអន្តរជាតិ ០១ឧសភា ឆ្នាំ២០១៧

រដ្ឋាភិបាលថា ច្បាប់សហជីពមិនបានរិតត្បិតដល់សិទ្ធិបង្កើតសហជីពនោះទេ

ជំហរសហជីព​ លើ​សេចក្តីព្រាង​​ច្បាប់​សហជីព

តុលាការ​ខេត្ត​តាកែវ​ ដោះ​លែង​មន្រ្តី​សហជីពស៊ីខៅឌូ ៨រូប

 

ការរំលោភសិទ្ធិកម្មករ និងការមិន​គោរព​ច្បាប់​របស់​ថៅកែ​

Over 7000 workers protesting in Phnom Penh, Cambodia

បុគ្គលិក MFone បាតុ​កម្ម​តវ៉ា​បើក​ប្រាក់​​បំណាច់​​ផ្សេងៗ​​

សហ​ភាព​ការងារ​​កម្ពុជា​​ចូល​ជា​សមា​ជិក​​សហ​ជីព​​អន្តរ​ជាតិ ITUC

កិច្ចប្រជុំរវាង​សហជីព​អន្តរជាតិ និងសហភាព​ការងារ​កម្ពុជា

Mr.Ath Thorn (CLC's President) comments on LAC discussion on 11/July/2012

ពាន​រង្វាន់​អន្តរជាតិផ្នែក​​សិទ្ធិ​ការ​ងារ​២០១២​

វីដេអូឯកសារ

សហ​ភាព​ការ​ងារ​កម្ពុជា​ដឹក​នំា​កម្មករ 6000​នាក់​ដាក់​ញ្ញត្តិទាមទារប្រាក់ឈ្នួល និងលក្ខខណ្ឌការ​ងារ​នាទិវា​ពល​កម្ម​អន្តរ​ជាតិ​២០១២

ប្រវត្តិរបស់សហភាពការងារកម្ពុជា

សាមគ្គីភាព​សហ​ភាព​ការ​ងារ​កម្ពុជា