Array
សេចក្ដីប្រកាសព័ត៌មាន
ទាញយកខ្មែរយូនីកូដ
កម្រងចម្រៀងកម្មករ
បណ្ដាញទំនាក់ទំនងសង្គម
គម្រោងសហភាពការងារកម្ពុជា
lldp

កម្មករកូដកម្មទាមទារឲ្យថៅកែបើកលុយដើម្បីទៅពិនិត្យ និងចុះឈ្មោះបោះឆ្នោត

ថ្ងៃទី០៩ ខែតុលា ឆ្នំា២០១២ ដោយ៖វឌ្ឍនៈ

img_1503កណ្តាល៖ ព្រឹក​ថ្ងៃទី០៩ ខែតុលានេះ កម្មករ​ក្រុមហ៊ុន​ស្តារនីតធីង​ប្រមាណជា ៣០០នាក់ ដែល​មានទីតំាំង​ស្ថិតក្នុង​ភូមិព្រែក​សំរោង ឃុំតា​ខ្មៅ ក្រុងតា​ខ្មៅ បាន​នំា​គ្នា​ឈរ​កូដកមុ្ម​ខាងមុខ​ខ្លោងទ្វា​រោងចក្រ ដើម្បី​ទាម​ទារឲ្យ​ថៅកែរោង​ចក្របើក​ប្រាក់​រង្វាន់ និង​អនុញ្ញាត​ឲ្យឈប់​សំរាក​ទៅ​ពិនិត្យ និងចុះ​ឈ្មោះបោះ​ឆ្នោត ស្របតាម​សេចក្តីជូន​ដំណឹងរបស់​ក្រសួង​ការងារ និងបណ្តុះ​បណ្តាល​វិជ្ជាជីវៈ​លេខ ២៥០ កប/សជណ ចុះ​ថ្ងៃ​ទី២៩ ខែសីហា ឆ្នំា២០១២។

អាន​អត្ថបទ​ទាំងស្រុង...

 

យុទ្ធ​សាស្រ្ត​ថ្មីរ​ប⁣ស់សហ​ជីព ជម្រុញ​ឲ្យមាន​យុត្តិធម៌​សង្គម​ការ​ងារ

ថ្ងៃទី០៦ ខែតុលា ឆ្នំាំ២០១២ ដោយ៖​វឌ្ឍនៈ

clc-plan20131ព្រះសីហនុ៖ ការរំលោភ​សិទ្ធិ​នៅកន្លែង​ការ​ងារ ជាបញ្ហា​យ៉ាង​ចំបង របស់​សហភាព​ការ​ងារកម្ពុជា ដែល​សហ​ជីព​ឯករាជ្យ​ក្នុង​ប្រទេស​កម្ពុជា ធ្វើការ​យ៉ាង​​សកម្ម​បំផុត​ក្នុងបេស​កម្មរបស់​ខ្លួន​ទំាំង​ថ្នាក់​ជាតិ និង​អន្តរ​ជាតិ ដើម្បី​ស្វែង​រក​យុត្តិ​ធម៌​សម្រាប់​កម្មករ​និយោជិត​គ្រប់​វិស័យ ឲ្យ​ទទួល​សិទ្ធិ​សេរី​ភាព លក្ខ​ខណ្ឌ​ការ​ងារ និង​អត្ថ​ប្រយោ​ជន៍ផ្សេង​ពីថៅកែ​ក្រុម​ហ៊ុន និង​រដ្ឋា​ភិបាល។

អាន​អត្ថបទ​ទាំងស្រុង...

 

សហ​ជីព និងនិយោជក​ចុះអនុសារ​ណៈនៃការយោគយល់គ្នា​ក្នុង​វិស័យ​កាត់​ដេរ

ថ្ងៃទី០៤ ខែតុលា ឆ្នំា២០១២ ដោយ៖វឌ្ឍនៈ

ភ្នំពេញ៖ តំណាង​សហជីពធំៗ​ក្នុងប្រទេស​កម្ពុជា និង​តំណាង​និយោជក បាន​ជួប​ប្រជុំ​ពិភាក្សា​គ្នា​​ ស្តី​ពីការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ទំនាក់​ទំនង​វិជ្ជា​ជីវៈនៅក្នុង​​ឧស្សាហ៍​កម្ម​​កាត់​ដេរ​​សំលៀក​បំពាក់ និងវាយភណ្ឌ នៅសណ្ឋាគារ​​កំាំបូឌីយ៉ា​​ណា ភ្នំពេញ ដោយ​មាន​​ការ​​សម្រប​សម្រួលពី ILO ព្រម​ទំាង​​មានការ​ចូល​រួម​ពី​អ្នក​​​បញ្ជា​ទិញផង​ដែរ។

អាន​អត្ថបទ​ទាំងស្រុង...

 

កូដកម្មជិតពីរខែមិនបានលទ្ធផល ត្រូវសមត្ថកិច្ចវាយយ៉ាងដំណំថែមទៀត

ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១២​ ដោយ៖ ចេង ចំរើន

strikephotos

ភ្នំពេញ ៖ កម្ម​ករ​​រោងចក្រ​​កាត់​​ដេរ​​ហ័រ​រ៉ស់ ​ជាង​១០០​​នាក់ ​បាន​​នាំគ្នា​ដង្ហែ​​ក្បួន​ធ្វើ​កូដ​កម្ម​​​​បិត​​ផ្លូវ​មុនីរ៉េត​​​បង្ក​ឱ្យ​​មាន​​ការ​​កក​ស្ទះ​​​ចរា​ចរណ៍​ជាង​ពីរ​ម៉ោងក្នុង​​គោល​បំណង​​​ឆ្ពោះ​​​ទៅ​ក្រសួង​​សង្គម​​កិច្ច និង​​ក្រសួង​​ការ​ងារ កាល​​ពីវេលា​​ម៉ោង​​​៦​និង​​១៥​នាទី​​ព្រឹក​​ថ្ងៃទី​៧​ កញ្ញា ​២០១២ ដើម្បី​​រក​ដំណោះ​​​ស្រាយ​​​​តាម​ផ្លូវ​​ច្បាប់​ ដោយ​យោង​តាម​​កម្ម​ករ​​ធ្វើ​​កូដ​​កម្ម​នៅ​រោង​ចក្រ​ខាង​លើ​នេះ​ជិត​​២​ខែ​​មក​​ហើយ ដើម្បី​​ទាម​ទារ​​សូម​ឱ្យ​​ថៅកែ​​រោង​​ចក្រ​​បន្ថែម​​ប្រាក់​​បៀ​​វត្សន៍​ និង​​ប្រាក់​​​​ឧបត្ថម្ភ​​​ផ្សេងៗ​​ទៀត តែ​ថៅ​កែ​​រោង​ចក្រ​នោះ​នៅតែ​ពុំ​​ដំណោះ​​ស្រាយ​អោយ​កម្មករ​ដ​ដែល​។ គូរបញ្ជាក់​ផង​ដែរ​​រោង​​ចក្រ​​ខាង​​លើ​មាន​​ទីតាំង​​តាម​​បណ្តោយ​​ផ្លូវ​​មុនីរ៉េត ​​ភូមិ​​ដំណាក់​​ធំ ​សង្កាត់​​ស្ទឹង​​មាន​ជ័យ ខណ្ឌ​​មាន​​ជ័យ រាជ​ធានី​ភ្នំពេញ​។​

អាន​អត្ថបទ​ទាំងស្រុង...

 

ប្រវត្តិ​​របស់​​សហ​ភាព​​ការ​​ងារ​​កម្ពុជា

ថ្ងៃទី១៣ មិថុនា ២០១២ ដោយ៖វឌ្ឍនៈ

សហភាពការងារកម្ពុជា គឺជាបណ្តុំនៃសម្ព័ន្ធ​សហ​ជីព និងសមា​គម ឯក​​រាជ្យ​​ប្រជាធិប​តេយ្យសេរី ។ ការងារ​សំខាន់​របស់​ខ្លួន គឺផ្តោត​ទៅលើ​ការ​ជួយ​​ជ្រោម​ជ្រែង​​ដល់​កម្មករ​គ្រប់​វិស័យ និង​ការ​ពង្រឹង​​អំណាច​​យុវ​ជន និង​ស្ត្រី ហើយ​​ប្រាថ្នា​​ចង់​​ឲ្យ​មាន​​សង្គម​​​មួយ​​ដែល​​ប្រកប​​ដោយ​​​នី​តិ​រដ្ឋ លទ្ធិ​​ប្រជា​ធិប​​តេយ្យ​​ការ​​គោរព​​​សិទ្ធិ​​​មនុស្ស​​​ពេញ​​​លេញ និង​​ជីវ​​​ភាព​​រស់​នៅប្រកប​ដោយ​សេចក្តីថ្លៃថ្នូរ។

អាន​អត្ថបទ​ទាំងស្រុង...

 

ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជិវៈបើកកិច្ចប្រជុំគណៈកម្មការប្រឹក្សាការងារលើកទី៣

ថ្ងៃទី៦​ ខែកញ្ញា ឆ្នាំ២០១២ ដោយ៖ ចេង ចំរើន

aththornភ្នំពេញ៖ កាល​ពីព្រឹក​ថ្ងៃ​ពុធ ​ទី៥​ កញ្ញា ឆ្នាំ២០១២​ ក្រសួង​ការងារ និង ​បណ្តុះបណ្តាល​វិជ្ជាជិវៈ ​បានបើក​​​កិច្ចប្រជុំ​គណៈ​កម្ម​ការ​​​​ប្រឹក្សា​​​ការងារ​​អាណត្តិទី​៨ លើក​ទី៣ នៅ​សាលប្រជុំ​របស់​បេឡាជាតិ​របបសន្តិ​សុខសង្គម​​នៃ​បរិវេណ​ក្រសូង​ការងារ និង បណ្តុះ​​បណ្តាល​វិជ្ជា​ជិវៈ ​ស្ថិត​នៅមហាវិថី​សហព័ន្ធ​រុស្សី សង្កាត់​ទឹក​ល្អក់​១ ខ័ណ្ឌ​ទូល​គោក រាជ​ធានី​ភ្នំពេញ ក្រោម​ការ​អញ្ជើញ​ចូល​រួមពី​ប្រធាន​សហ​ជីព ​តំណាង​កម្មករ និយោជិត សហ​គ្រាស់ ​និង មន្ត្រី​រាជរដ្ឋា​ភិបាល​ដែ​ល​ពាក់​ព័ន្ធក្រោម​អធិបតិ​ភាព ឯក​ឧត្តម ​សាត សាមុទ្រ ​អនុរដ្ឋ​លេខា​ធិការ និង​ជាប្រធាន​គណៈ​កម្មការ​ប្រឹក្សា​ការងារ​។

អាន​អត្ថបទ​ទាំងស្រុង...

 

លោក អាត់ ធន់​ ចេញ​ដំណើ​រយប់នេះ​ឆ្ពោះទៅ​ប្រទេស​កូរ៉េផ្លាស់​ប្តូរបទ​ពិសោធន៍​សហ​ជីព

ថ្ងៃទី០៨ កញ្ញា ២០១២ ដោយ​៖វឌ្ឍនៈ

mr.ath_thornភ្នំពេញ៖ ថ្ងៃទី០៨ ខែ​កញ្ញា ឆ្នំា​​២០១២ វេលាម៉ោង១១យប់​​នេះ ថ្នាក់​ដឹក​នាំ​សហ​ភាព​ការងារ​កម្ពុជា លោក អាត់ ធន់ និង​សមាជិក​ចំនួន ៦នាក់​​នឹងចេញ​​ដំណើរ​​ឆ្ពោះ​​ទៅកាន់​​ទីក្រុង​​សេ​អ៊ូល ប្រទេស​​កូរ៉េ​ខាង​​ត្បូង ដើម្បី​​ធ្វើ​ការ​​ផ្លាស់​​ប្តូរ​បទ​ពិសោធន៍​​ផ្នែក​​​សហ​ជីព​។

អាន​អត្ថបទ​ទាំងស្រុង...

 

កម្មករ​សំណង់​ជួសជុល​ផ្ទះ​រលំសសរ​សង្កត់​ស្លាប់​ម្នាក់ និង​របួសធ្ងន់​ម្នាក់

ថ្ងៃទី១០ កញ្ញា ២០១២ ៖ព័ត៌មានដកស្រង់

ភ្នំពេញ៖ កម្មករសំណង់ម្នាក់បានស្លាប់នៅពេលបញ្ជូលទៅកាន់មន្ទីពេទ្យកាល់ម៉ែត និង​ម្នាក់ទៀតរង​របួសធ្ងន់ ដោយ​សារពេល​ជួស​ជុលផ្ទះ​ត្រូវសសរ​បាក់សង្កត់​លើ។ គ្រោះ​ថ្នាក់នេះ​បានកើត​ឡើងកាល​ពីវេលា​ម៉ោង ១២និង១៥នាទីថ្ងៃត្រង់ ថ្ងៃទី៧ កញ្ញា នៅ​ផ្ទះលេខ ១០៩ ផ្លូវលេខ​៦៨ ភូមិទួល​សង្កែ សង្កាត់ឬស្សីកែវ។

អាន​អត្ថបទ​ទាំងស្រុង...

 

កម្មករ​ចម្លាក់​ខេត្ត​សៀម​រាប​កូដ​កម្ម​ទាម​ទារ​ឲ្យ​មាន​ប្រាក់​ឈ្នួល​គោល

ថ្ងៃទី​១២ កញ្ញា ២០១២ ដោយ​៖វឌ្ឍនៈ

សៀមរាប៖ ព្រឹកថ្ងៃទី១២ ខែកញ្ញានេះ កម្មករ​ផ្នែក​ផលិត​ប្រមាណ​ជា ២០០នាក់នៃ​ក្រុមហ៊ុន​ចម្រុះ​​សិប្បករ​អង្គរ បាន​ប្រមូល​ផ្តុំគ្នា​ក្នុង​បរិវេណ​​ទី​តាំង​​​​​​ក្រុម​​ហ៊ុន​​​​សិប្បក​រ​​​អង្គរ​ ស្ថិត​ក្នុង​ភូមិ​ស្ទឹង សង្កាត់​ថ្វាយ​បង្គំ ក្រុង​សៀម​រាប ធ្វើកូដ​កម្ម​ទាម​ទារ​លក្ខ​ខណ្ឌ​ការ​ងារ និង​អត្ថ​ប្រយោជន៍​ផ្សេងៗ​ទៀត។

អាន​អត្ថបទ​ទាំងស្រុង...

 

កម្មករ​​ក្រុមហ៊ុន​​ភាពីម៉ិច​​ចោទ​​មេការ​​ចិន​ថា​​កេង​ប្រវ័ញ្ច​​ប្រាក់​​ឈ្នួល

ថ្ងៃទី១២ កញ្ញា ២០១២ ៖ដកស្រង់ពី RFA

ពោធិ៍សាត់៖ កម្មករ​ក្រុមហ៊ុន​ភាពីម៉ិច នៅ​ការដ្ឋាន​២២.២ ត្រង់​ចំណុច​បាណក ស្ថិត​ក្នុង​ឃុំ​ឈើតុំ ជាច្រើន​នាក់​បាន​ប្រតិកម្ម​តវ៉ា​ចំពោះ​មេការ​ចិន ដែល​បាន​បង្ខំ​ឲ្យ​ពួក​គាត់​ធ្វើ​ការ​ហួស​ពី​កម្លាំង​ដែល​ពួក​គាត់​មាន ហើយ​មិន​ព្រម​បើក​លុយ​ឲ្យ​ពួក​គាត់ នៅ​ពេល​ដែល​ពួក​គាត់​សុំ​ឈប់។

អាន​អត្ថបទ​ទាំងស្រុង...

 
Latest Video News

លោក អាត់ ធន់ ថ្លែងសារ​ក្នុងទិវាពល​កម្មអន្តរជាតិ ០១ឧសភា ឆ្នាំ២០១៧

រដ្ឋាភិបាលថា ច្បាប់សហជីពមិនបានរិតត្បិតដល់សិទ្ធិបង្កើតសហជីពនោះទេ

ជំហរសហជីព​ លើ​សេចក្តីព្រាង​​ច្បាប់​សហជីព

តុលាការ​ខេត្ត​តាកែវ​ ដោះ​លែង​មន្រ្តី​សហជីពស៊ីខៅឌូ ៨រូប

 

ការរំលោភសិទ្ធិកម្មករ និងការមិន​គោរព​ច្បាប់​របស់​ថៅកែ​

Over 7000 workers protesting in Phnom Penh, Cambodia

បុគ្គលិក MFone បាតុ​កម្ម​តវ៉ា​បើក​ប្រាក់​​បំណាច់​​ផ្សេងៗ​​

សហ​ភាព​ការងារ​​កម្ពុជា​​ចូល​ជា​សមា​ជិក​​សហ​ជីព​​អន្តរ​ជាតិ ITUC

កិច្ចប្រជុំរវាង​សហជីព​អន្តរជាតិ និងសហភាព​ការងារ​កម្ពុជា

Mr.Ath Thorn (CLC's President) comments on LAC discussion on 11/July/2012

ពាន​រង្វាន់​អន្តរជាតិផ្នែក​​សិទ្ធិ​ការ​ងារ​២០១២​

វីដេអូឯកសារ

សហ​ភាព​ការ​ងារ​កម្ពុជា​ដឹក​នំា​កម្មករ 6000​នាក់​ដាក់​ញ្ញត្តិទាមទារប្រាក់ឈ្នួល និងលក្ខខណ្ឌការ​ងារ​នាទិវា​ពល​កម្ម​អន្តរ​ជាតិ​២០១២

ប្រវត្តិរបស់សហភាពការងារកម្ពុជា

សាមគ្គីភាព​សហ​ភាព​ការ​ងារ​កម្ពុជា