Array
សេចក្ដីប្រកាសព័ត៌មាន
ទាញយកខ្មែរយូនីកូដ
កម្រងចម្រៀងកម្មករ
បណ្ដាញទំនាក់ទំនងសង្គម

​កាស៊ីណូ​ត្រូ​ពី​កា​​ណា​ឲ្យ​កម្មករ​ចូលធ្វើ​ការ តែ​លើក​លែ​ងមេ​សហ​ជីព

ថ្ងៃទី១៣ ខែធ្នូ ឆ្នំា២០១២ ដកស្រង់៖ CEN

ប៉ោយប៉ែត៖ នៅ​ព្រឹក​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១២ កម្មករនិយោជិតក្រុមហ៊ុន​កាស៊ីណូ​ត្រូ​ពី​កា​ណា ដែល​បានធ្វើ​បាតុកម្ម​អហិង្សា​រយៈពេល ៥​ថ្ងៃ​មកហើយ​នោះ គឺ​មិនមែន​ធ្វើបាតុកម្ម ឬ​កូដកម្ម​បន្តទៀត​ទេ ហើយ​ពួកគេ​បាន​ស្លៀកពាក់​ឯកសណ្ឋាន​កាស៊ីណូ មកជួប​ជុំគ្នា ដើម្បី​ឲ្យ​ផ្នែក​ធនធានមនុស្ស​ក្រុមហ៊ុន​កាស៊ីណូ ពិនិត្យមើល​បញ្ជី​ឈ្មោះ ពិនិត្យ​វត្តមាន ដើម្បី​ហៅ​ឲ្យ​ពួកគេ​ទាំងអស់នោះចូលទៅ​ធ្វើការ​ងារ​វិញ​។

អាន​អត្ថបទ​ទាំងស្រុង...

 

កម្មករ​​ម្នាក់​រងរបួស​ខណៈដាច់​ខ្សែរ៉ត​សំណង់ផ្ទះ​លែ្វង

ថ្ងៃទី១២ ខែធ្នូ ឆ្នំា២០១២ ដកស្រង់៖ដើមអម្ពិល

ភ្នំពេញ ៖ អគ្គិសនីស្ទើរមួយ ចំហៀងរាជធានីភ្នំពេញ បានដាច់មួយរយៈ ពេលខ្លីដោយ សារតែមាន ករណី​ដាច់​ខ្សែរ៉ត ខណៈ​ដែល កម្មករ​ម្នាក់​បាន​នឹង​កំពុង យោង​សម្ភារៈ​ទៅ​ជាន់​ទី៤ នៃ​ផ្ទះ​ល្វែង​ដែល​កំពុង​សាង​សង់ ហើយ​ដាច់​ក៏​វាត់​ចំ​ខ្សែ​បញ្ជូន​តង់​ស្យុង​ខ្ពស់ រហូត​ដល់​១១៥​គីឡូវ៉ុល ដែល​ស្ថិត​នៅ​ផ្ទះ​ល្វែង​គ្មាន​លេខ ក្នុង​ភូមិ​ដំណាក់​ធំ៣ សង្កាត់ ស្ទឹង​មាន​ជ័យ ខណ្ឌ​មាន​ជ័យ ដែល​ករណី​នេះ បណ្ដាល​ឱ្យកម្មករ ដែល​យោង​សម្ភារៈ​ឡើង ទៅជាន់​ទី៤​នោះ រង​របួស​ផង​ដែរ ។

អាន​អត្ថបទ​ទាំងស្រុង...

 

កម្មករ បុគ្គ​លិក​ឯកជន​នឹង​ទទួល​បាន​ប្រាក់​ចូល​និវត្តន៍ដូច​មន្ត្រី​រាជការ

ថ្ងៃទី១១ ខែធ្នូ ឆ្នំា២០១២ ដកស្រង់ពី៖ ភ្នំពេញប៉ុស្តិ៍

ភ្នំពេញ៖ បុគ្គលិក កម្មករ និយោជិត មកពី​ក្រុមហ៊ុន និង​សហគ្រាស​រោង​ចក្រ​ឯកជន​នានា​ត្រូវ​មន្ត្រី​នៃ​ក្រសួង​ការ ងារ​អះអាង​កាល ពី​ម្សិល​មិញថា នឹង​ទទួល​បាន​ប្រាក់​សោធន​និវត្តន៍ នៅ​ក្នុង​ឆ្នាំ​២០១៥ ដូច​ជា​មន្ត្រី​រាជការ​រដ្ឋដែរ នៅ​ពេល​ពួកគេ​ចូល​និវត្តន៍ ប៉ុន្តែ​ជា​ដំបូង​គឺ​ត្រូវ​ទៅ​ចុះ​ឈ្មោះ​នៅ​បេឡាជាតិ​របប​សន្តិសុខ​សង្គម (ប.ស.ស)។

អាន​អត្ថបទ​ទាំងស្រុង...

 

អង្គ​ការ​សង្គម​ស៊ី​វិល​ចំនួន ៤៨​ដើរ​ដង្ហែរ​ក្បួន​ថ្ងៃ​ទិវា​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ ១០​ធ្នូ

ថ្ងៃទី១០ ខែធ្នូ ឆ្នំា២០១២ ដោយ៖វឌ្ឍនៈ

ភ្នំពេញ៖ ក្រុម​អង្គការ​សង្គម​ស៊ីវិល សហ​ភាព​ការ​ងារ​កម្ពុជា និង​សហ​ព័ន្ធ​សហ​ជីព កម្មករ យុវជន ព្រម​ទាំង​​ក្រុម​​ជន​ជាតិ​ដើម​​ភាគ​តិច ប្រមាណជា ៥០០០នាក់ បាន​ប្រមូល​ផ្តុំ​គ្នា​មុខ​ស្តាតជា​តិអូឡំា​ពិក ដើរ​ដង្ហែរ​ជា​ក្បួន​ឆ្ពោះ​ទៅទី​លាន​ប្រជា​ធិប​តេយ្យ នា​ឪកាស​អប​អរ​សាទរ​ការ​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ ១០ធ្នូ ឆ្នាំ២០១២ ខួប​លើក​ទី៦៤ ក្រោម​ប្រធាន​បទ «ធុរកិច្ច និង​សិទ្ធិ​មនុស្ស» និង​ថ្លែង​ពី​ទុក​លំបាក​នានា។

អាន​អត្ថបទ​ទាំងស្រុង...

 

បន្ទាប់ពីទៅក្រសួងសង្គមកិច្ចមិនរកដំណោះស្រាយអោយ ត្រឡប់មកកូដកម្មនៅមុខរោងចក្រវិញ

ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១២ ដោយ៖ ចេង ចំរើន

next-t06ការ​ដង្ហែ​ក្បូន​ទៅ​កាន់​ក្រសួង​សង្គម​កិច្ច​របស់​ក្រុម​កម្មករ​រោង​ចក្រ​ ណិច​ ធី ​កាល​ពីម្សិល​មិញ ​ដើម្បី​រក​ដំណោះ​ស្រាយ​ដល់​ពូក​គេនោះ ​គឺគ្នាន​បាន​ទទួល​លទ្ធ​ផល​អ្វី​នោះ​ទេ គឺ​ទទេ​ស្អាត​។ ភាគី​ក្រសួង​ និង​ភាគី​រោង​ចក្រ​ចេះ​តែ​សន្យា​ចេះ សន្យា​ចុះ​ជា​មួយ​កម្មករ​ថានិង​ដោះ​ស្រាយ​ជូន​កម្មករ​ ប៉ុន្តែ​លទ្ធ​ផល​បែរ​ជា​នៅ​ដ៏ដែល​ៗ​ លុះ​នៅ​ព្រឹក​ថ្ងៃ​ទី០១​ ធ្នូ ​២០១២​ ព្រឹក​មិញ​នេះ ក្រុម​កម្មករ​ទាំង​នោះ​ទ្រាំទប់​ចិត្ត​មិន​បាន​និង​ទង្វើ​របស់​ថៅ​កែ​រោង​ចក្រ​នោះ ​ក៏នាំ​គ្នា​ប្រទុស្ស​រាយ កម្ទេច​ថូផ្កា ​និង​របង​មុខ​រោង​ចក្រ​ ណិច ​ធី ដោយពូក​គេ​បាន​បិទ​ផ្លូវ​មិន​អោយ​រោង​ចក្រ​នេះ​នាំ​ផលិត​ផល​ចេញ​​ទៅ​ក្រៅ។​ ក្នុង​នោះ​ដែរ​ ក៏មាន​កង​កម្លាំង​សមត្ថ​កិច្ច​ជិត​១០០​នាក់​ឈរ​នៅ​ក្នុង​កន្លែង​កើត​ហេតុ​ផង​ដែរ​។ ហើយ​ក៏គ្មាន​កម្មករ​ណា​ម្នាក់​រង​របួស​ស្នាម​ ដោយ​សារ​ហេតុ​ការណ៏​នេះ​ដែរ​។

អាន​អត្ថបទ​ទាំងស្រុង...

 

កូដកម្មជិត១ខែមិនឃើញលទ្ធផលដង្ហែក្បូនទៅក្រសួងសង្គមកិច្ច

ថ្ងៃទីទី៣០ ខែវិច្ឆកា ឆ្នាំ២០១២ ដោយ៖ ចេង ចំរើន

next-t04កម្មករ​ជិត​១០០០​នាក់​បាន​ធ្វើ​កូដកម្ម​អស់​រយៈ​ពេល​ជាច្រើន​ថ្ងៃ​ នៅមុខ​រោង​ចក្រ​ ណិច​ ធី ស្ថិត​ក្នុង​ភូមិ​មល សង្កាត់​ដង្កោ​ ខ័ណ្ឌ​ដង្កោ​ រាជធា​នីភ្នំពេញ ដើម្បី​សុំ​អោយ​ថៅកែ​រោង​ចក្រ​ខាង​លើ​នេះ​ទទួល​ស្គាល់​កម្មករ​ពីរ​នាក់​ដែល​ជា​ប្រធាន​សហជីព​ស៊ី​ខៅឌូ​ ទី១ ​ឈ្មោះ ​ហេ ​ធារ័ត្ន​ ជាដំណាង​ប្រធាន​សហជីព​ស៊ី​ខៅឌូ និង​ទី២​ឈ្មោះ ​អ៊ ​ចាន់​ទី តួនា​ទី​ជា​ទី​ប្រឹក្សា ​អោយ​ចូល​បម្រើការ​ក្នុង​រោង​ចក្រ​វិញ​

អាន​អត្ថបទ​ទាំងស្រុង...

 

កម្មករការដ្ឋានធ្យូងថ្មចោទថៅកែថាមិនបានបើកប្រាក់ឈ្នួលឲ្យពួកគាត់

ថ្ងៃទី៣០​ ខែវិច្ឆកា ឆ្នាំ២០១២ ដកស្រង់៖ វិទ្យុ អាស៊ីសេរី

ភ្នំពេញ៖ក្រុម​កម្មករ​ការដ្ឋាន​ធ្យូង​ថ្ម​មួយ នៅ​ខេត្ត​ព្រះសីហនុ បាន​សម្ដែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ថៅកែ​អ្នក​ម៉ៅការ ថា​បាន​ផ្អឹប​ប្រាក់​កម្រៃ​របស់​ពួក​គាត់​ដែល​ខំ​ធ្វើ​ការងារ​ប្រចាំ​ថ្ងៃ។ ករណី​នេះ​បាន​ធ្វើ​ឲ្យ​ពួក​គាត់​ប្រឈម​មុខ​នឹង​ការ​ខ្វះ​ខាត​ជីវភាព។

អាន​អត្ថបទ​ទាំងស្រុង...

 

កម្មករ​១ពាន់​នាក់​កូដ​កម្ម​តវ៉ា​ទាម​ទារ​លក្ខ​ខណ្ឌ​ការ​ងារ​បិទ​ផ្លូវ​ជាតិ​

ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នំា២០១២ ដកស្រង់ពី៖កោះសន្តិភាព
ខេត្ត​កណ្តាល ៖ កម្មករ​-កម្មការិនី​រោង​ចក្រ​កាត់​ដេរ​​ស្បែក​ជើង​យី​ហោ​គ្លូ​ប៊ល​ហ្វូត​វែរ ​​ប្រមាណ​ជា​១​ពាន់នាក់ ​​បាន​ប្រមូល​ផ្តុំ​​គ្នា​ធ្វើ​កូដ​កម្ម​​​តវ៉ា​ប្រឆាំង​នឹង​ថៅកែ​​​​រោង​​​ចក្រ​​ដោយ​ទាម​ទារ​នូវ​លក្ខខណ្ឌ​​​ការងារ​ចំនួន​​១២​ចំណុច ​និង​​​រហូត​​​ឈានទៅដល់​​​ការ​បិទ​ផ្លូវ​​ជាតិ​លេខ​៤ អស់​រយៈ​ពេល​ប្រមាណ​២០នាទី​​​ផង​ដែរ។

អាន​អត្ថបទ​ទាំងស្រុង...

 

ជីវិត​​កម្មក​រ​ខ្មែរ​នៅ​កូរ៉េ​លំបាក តែ​បាន​ប្រាក់ខែ​ខ្ពស់​

ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នំា២០១២ ដកស្រង់ពី៖ថ្មីថ្មី

ភ្នំពេញ៖ពលករ​ចំណាកស្រុក​ពី​ប្រទេស​កម្ពុជា ទៅធ្វើ​ការ​នៅ​សាធារណៈរដ្ឋ​កូរ៉េ​ខាង​ត្បូង មាន​​ចំនួន​កើន​ឡើងជា​រៀងរាល់ឆ្នាំ​គួរអោយកត់​សម្គាល់។ តម្លៃ​​កម្លាំង​​ពលកម្ម​​ខ្ពស់ ជា​មូល​ហេតុ​​ចំបង ដែល​ប្រជា​ពល​រដ្ឋ​​ខ្មែរ​​មួយចំនួន​មានបំណង​ទៅធ្វើ​ការ​នៅ​សាធារណៈ​កូរ៉េ។ ថ្វីត្បិត​តែ​ទទួល​បាន​ប្រាក់​ឈ្នួល​​ខ្ពស់ លក្ខខណ្ឌ​ការងារ​ភាគច្រើន​ល្អប្រសើរ​ក៏ពិតមែន ប៉ុន្តែ​ពលករ​ខ្មែរ​នៅតែ​ប្រឈម នឹង​បញ្ហាលំបាក​មួយចំនួន​ទាក់ទង​នឹង​បញ្ហា​ជីវភាព​រស់នៅ នៅក្នុង​ប្រទេសមួយ​នេះ។

អាន​អត្ថបទ​ទាំងស្រុង...

 

ក្រុម​​កម្មក​រ​ប៉ះ​​ទង្គិច​​ជា​មួយ​ក្រុម​សមត្ថ​កិច្ច​មុខ​រោង​ចក្រនីច​ធី​ល្ងាច​នេះ

ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នំា២០១២ ដោយ៖ វឌ្ឍនៈ

ភ្នំពេញ៖ ជម្លោះរ​វាង​ក្រុម​កូដ​កររាប់រយនាក់ និង​ថៅកែ​រោង​ចក្រ​នីច​ធី នៅ​តែ​បន្ត​មិន​មាន​ដំណោះ​ស្រាយ​រហូត​មក​ដល់​​ថ្ងៃទី​២៤ ខែវិច្ឆិកា​នេះ ទោះ​បី​ជា​មាន​អន្ត​រាគមន៍​ពីមន្ត្រីជាន់​​ខ្ពស់ និង​ស្ថាប័ន​ពាក់​ព័ន្ធ​មួយ​ចំនួន​យ៉ាង​ណា​ក្តី។ ល្ងាចម៉ោង ៤កន្លះសៀល​នេះ ក្រុម​កូដកររាប់​រយនាក់ បាន​ផ្ទុះកំហឹង​យ៉ាង​ខ្លំាង

អាន​អត្ថបទ​ទាំងស្រុង...

 
អត្ថបទ​ផ្សេងៗ​ទៀត...
Latest Video News

លោក អាត់ ធន់ ថ្លែងសារ​ក្នុងទិវាពល​កម្មអន្តរជាតិ ០១ឧសភា ឆ្នាំ២០១៧

រដ្ឋាភិបាលថា ច្បាប់សហជីពមិនបានរិតត្បិតដល់សិទ្ធិបង្កើតសហជីពនោះទេ

ជំហរសហជីព​ លើ​សេចក្តីព្រាង​​ច្បាប់​សហជីព

តុលាការ​ខេត្ត​តាកែវ​ ដោះ​លែង​មន្រ្តី​សហជីពស៊ីខៅឌូ ៨រូប

 

ការរំលោភសិទ្ធិកម្មករ និងការមិន​គោរព​ច្បាប់​របស់​ថៅកែ​

Over 7000 workers protesting in Phnom Penh, Cambodia

បុគ្គលិក MFone បាតុ​កម្ម​តវ៉ា​បើក​ប្រាក់​​បំណាច់​​ផ្សេងៗ​​

សហ​ភាព​ការងារ​​កម្ពុជា​​ចូល​ជា​សមា​ជិក​​សហ​ជីព​​អន្តរ​ជាតិ ITUC

កិច្ចប្រជុំរវាង​សហជីព​អន្តរជាតិ និងសហភាព​ការងារ​កម្ពុជា

Mr.Ath Thorn (CLC's President) comments on LAC discussion on 11/July/2012

ពាន​រង្វាន់​អន្តរជាតិផ្នែក​​សិទ្ធិ​ការ​ងារ​២០១២​

វីដេអូឯកសារ

សហ​ភាព​ការ​ងារ​កម្ពុជា​ដឹក​នំា​កម្មករ 6000​នាក់​ដាក់​ញ្ញត្តិទាមទារប្រាក់ឈ្នួល និងលក្ខខណ្ឌការ​ងារ​នាទិវា​ពល​កម្ម​អន្តរ​ជាតិ​២០១២

ប្រវត្តិរបស់សហភាពការងារកម្ពុជា

សាមគ្គីភាព​សហ​ភាព​ការ​ងារ​កម្ពុជា