Array
សេចក្ដីប្រកាសព័ត៌មាន
ទាញយកខ្មែរយូនីកូដ
កម្រងចម្រៀងកម្មករ
បណ្ដាញទំនាក់ទំនងសង្គម

កម្មករ​សំណង់​១១​នាក់​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​សែនសុខ​ជួយ​អន្តរាគមន៍​បើក​ប្រាក់​ឈ្នួល

ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៧ ដកស្រង់៖RFA
កម្មករ​ចំនួន ១១​នាក់​ដែល​ធ្វើ​ការ​សំណង់​ស្ថិត​នៅ​ក្នុង​ខណ្ឌ​សែនសុខ អំពាវនាវ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​មួយ​នេះ ចេញ​ធ្វើ​អន្តរាគមន៍​ដើម្បី​ស្វែងរក​យុត្តិធម៌​ជូន​ពួក​គាត់ បន្ទាប់​ពី​មេការ​ម៉ៅ​សំណង់​មិន​ព្រម​បើក​ប្រាក់​ថ្លៃ​ពលកម្ម​ជាច្រើន​ខែ។ កម្មករ​ទាំងនេះ​បញ្ជាក់​ថា ការ​សម្រេច​ចិត្ត​អំពាវនាវ​ដល់​អាជ្ញាធរ​នេះ ស្រប​ពេល​ពួក​គាត់​កំពុង​ប្រឈម​នឹង​បញ្ហា​ជីវភាព​រឹត​តែ​ខ្លាំង និង​មិន​មាន​លុយ​សង​បំណុល។

អាន​អត្ថបទ​ទាំងស្រុង...

 

សហជីព​និង​អ្នក​សេដ្ឋកិច្ច​ហៅ​ការ​អំពាវនាវ​របស់​នាយក​រដ្ឋ​មន្ត្រី​ ដែល​កុំ​ឲ្យ​ដំឡើង​ថ្លៃ​ផ្ទះ​ជួល​ គឺ​គ្មាន​ប្រសិទ្ធ​ភាព!

ថ្ងៃព្រហស្បតិ៍ ទី០៥ ខែធ្នូ ឆ្នាំ២០១៦ ដោយ៖CLC
ភ្លាមៗ​បន្ទាប់​ពី​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន អំពាវនាវ​ជា​ថ្មី​ទៀត​ឲ្យ​ម្ចាស់​ផ្ទះ​ជួល​ទាំង​អស់​កុំ​ដំឡើង​ថ្លៃ​ផ្ទះ​ជួល​នោះ ទាំង​សហជីព​ និង​អ្នក​សេដ្ឋកិច្ច​បាន​លើក​ឡើង​ប្រហាក់​ប្រហែល​គ្នា​ថា នេះ​ជា​ការ​អំពាវនាវ​គ្មាន​ប្រសិទ្ធិភាព​ ព្រោះ​រដ្ឋ​គ្មាន​យន្តការ​អនុវត្ត​ឲ្យ​បាន​ច្បាស់​លាស់។

អាន​អត្ថបទ​ទាំងស្រុង...

 

លោក អាត់ ធន់ ចូលរួមប្រជុំ APRM 16th ថ្នាក់តំបន់នៅកោះបាលី

ថ្ងៃពុធ ទី០៤ ខែធ្នូ ឆ្នាំ២០១៦ ដោយ៖CLC
នៅថ្ងៃទី០៣ ដល់ ០៩ ខែធ្នូ ឆ្នាំ២០១៦ លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា បានចូលរួមប្រជុំ APRM 16th ថ្នាក់តំបន់នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី។ ជាមួយគ្នានោះផងដែរ លោកបានចូលរួមប្រជុំជាមួយអង្គការ WSM និងបានចូលរួមប្រជុំត្រៀម APRM 16th ដែលរៀបចំដោយ ITUC-AP។

អាន​អត្ថបទ​ទាំងស្រុង...

 

ការផ្សព្វផ្សាយ​ស្តីពី​ការធ្វើ​ចំណាកស្រុក​ប្រកប​ដោយសុវត្តិភាព​

ថ្ងៃអង្គារ៍ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ដោយ៖CLC
សហភាពការងារកម្ពុជា​ ក្នុងគម្រោងត្រីភាគី​ នៃអង្គការពលកម្មអន្តរជាតិ​ ILO និងកម្មវិធីជំនួយរបស់រដ្ឋាភិបាលអូស្រ្តាលី​ បានរៀបចំប្រជុំ​ផ្សព្វផ្សាយ​ស្តីពី​ការធ្វើ​ចំណាកស្រុក​ប្រកប​ដោយសុវត្តិភាព​ជូនប្រជាពលរដ្ឋជាង​ ១០០នាក់​ ស្ថិតក្នុងភូមិដូនកិង​ ឃុំដូន​កិង​ ស្រុកកំចាយមា​ ខេត្តព្រៃវែង​ នៅរសៀលថ្ងៃអង្គារ៍​ ទី២៩​ ខែវិច្ឆិកា​ ឆ្នាំ២០១៦។

អាន​អត្ថបទ​ទាំងស្រុង...

 

សកម្មភាពចុះទស្សនកិច្ចការិយាល័យសហភាព​ប្រចាំខេត្តព្រៃវែង

ថ្ងៃអង្គារ៍ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ដោយ៖CLC
នៅព្រឹកថ្ងៃអង្គារ៍នេះ​ លោកប្រធាន​ អាត់​ ធន់​ បានអញ្ជើញចុះទស្សនកិច្ចការិយាល័យសហភាព​ប្រចាំខេត្តព្រៃវែង​ និងបានប្រជុំជាមួយបុគ្គលិក​ ILO-CLC-MRC-PV ដើម្បីតាមដាន​ និងពិនិត្យមើលសកម្មភាពការងារ​ រួមទាំងផ្តល់អានុសាស្រ្ត​ ក្នុងការអនុវត្តបន្តទៀត។

អាន​អត្ថបទ​ទាំងស្រុង...

 

អ្នកជំនាញអន្តរជាតិ ផ្តល់វគ្គបណ្តុះបណ្តាល​ស្តង់ដាការងារ

ថ្ងៃច័ន្ទ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ដោយ៖CLC
ក្រុមអ្នកជំនាញ​អង្គការអន្តរជាតិ​ WSM និង​ IIWE បានបើកវគ្គវបណ្តុះបណ្តាល​ស្តីពី​ ស្តង់​ដាការងារ​ និងប្រព័ន្ធគ្រប់​គ្រងការងារ​ ILO អន្តរជាតិ​ រយះពេល​ ២ថ្ងៃ​គឺ​ ២៨-២៩​ ខែវិច្ឆិកា​ ឆ្នាំ២០១៦​ នៅសណ្ឋាគារ​ហាយស្កាយ​ ព្រែកលាប​ រាជធានីភ្នំពេញ​ សហការដោយ​សហភាពការងារកម្ពុជា​ (CLC) និងសម្ព័ន្ធសហជីព​សុីខៅឌូ​ (C.CAWDU)។

អាន​អត្ថបទ​ទាំងស្រុង...

 

កិច្ចប្រជុំប្រាក់ឈ្នួលវិស័យទេសចរណ៍ ជាមួយសកម្មជន

ថ្ងៃសុក្រ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ដោយ៖CLC
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា បានប្រជុំជាមួយសមាជិក សកម្មជន និងបុគ្គលិកប្រចាំតំបន់ ដើម្បីដោះស្រាយបញ្ហាប្រចាំតំបន់សៀមរាប និងលទ្ធផលនៃការស្រាវអំពីប្រាក់ចំណូល និងប្រាក់ចំណាយ ព្រមទាំងការកំណត់ប្រាក់ឈ្នួលគោលរបស់កម្មករនិយោជិតនៅវិស័យទេសចរណ៍ (CTSWF) នៅការិយាល័យប្រចាំតំបន់សៀមរាប ល្ងាចថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦។
 

លោក អាត់ ធន់ ចុះផ្សព្វផ្សាយបញ្ហាការងារវិស័យទេសរណ៍

ថ្ងៃព្រហស្បតិ៍ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ដោយ៖CLC
សហភាពការងារកម្ពុជា (CLC) និងអង្គការ (ACILs) បានប្រជុំជាមួយវិស័យទេសចរណ៍ (CTSWF) និងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ (CIWA + CIERA) បានរៀបចំកិច្ចប្រជុំជាមួយសមាជិក ថ្នាក់ដឹកនាំ និងសកម្មជនសហជីព ដើម្បីពង្រឹង ដោះស្រាយបញ្ហាវិវាទ និងផ្សព្វផ្សាយអំពីបេឡាជាតិរបបសន្តិសុខសង្គម អំពីប្រាក់ឈ្នួលគោលវិស័យទេសចរណ៍ ព្រមទាំងផលប៉ះពាល់ច្បាប់សហជីព និងលក្ខខណ្ឌការងារក្នុងចលនាសហជីព នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ល្ងាចថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦។
 

សហជីពអន្តរជាតិ CNV ផ្តល់វគ្គបណ្តុះបណ្តាលដល់សហជីព

ថ្ងៃអង្គារ៍ ទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ ដោយ៖CLC
សហភាពការងារកម្ពុជា (CLC) បានសហការជាមួយសហជីពអន្តរជាតិ​ Cnv Internationaal បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីយុទ្ធសាស្ត្រក្នុងការបញ្ចុះបញ្ចូល និងការតស៊ូមតិ ក្នុងគោលបំណង ពង្រឹងចំនេះដឹងការបញ្ចុះបញ្ចូល និងការតស៊ូមតិ ការកំណត់និយមន័យការបញ្ចុះបញ្ចូល និងការតស៊ូមតិ និងពង្រឹងការចរចាមានប្រសិទ្ធិភាព ដែលមានរយៈពេល ៤ថ្ងៃ គឺនៅថ្ងៃទី២២-២៥ ខែវិច្ឆិកា ឆ្នាំ២០១៦។

អាន​អត្ថបទ​ទាំងស្រុង...

 

កម្មករ ២០នាក់រងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍

ថ្ងៃអាទិត្យ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦ ដកស្រង់៖ABC
កំពង់ស្ពឺ÷ មានករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងបណ្តាលមនុស្សចំនួន ២០​នាក់ កាលពីព្រលប់​ ម៉ោង១៨:០០នាទីថ្ងៃទី១៩ ខែវិច្ចិកា ឆ្នាំ២០១៦ កើត​ឡើងនៅលើផ្លូវក្រាលកៅស៊ូ ពីផ្សារស្លាបលែងទៅផ្សារបាង្កសីត្រង់ចំណុចភូមិអង្គក្ដី ឃំុទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។

អាន​អត្ថបទ​ទាំងស្រុង...

 
អត្ថបទ​ផ្សេងៗ​ទៀត...
Latest Video News

លោក អាត់ ធន់ ថ្លែងសារ​ក្នុងទិវាពល​កម្មអន្តរជាតិ ០១ឧសភា ឆ្នាំ២០១៧

រដ្ឋាភិបាលថា ច្បាប់សហជីពមិនបានរិតត្បិតដល់សិទ្ធិបង្កើតសហជីពនោះទេ

ជំហរសហជីព​ លើ​សេចក្តីព្រាង​​ច្បាប់​សហជីព

តុលាការ​ខេត្ត​តាកែវ​ ដោះ​លែង​មន្រ្តី​សហជីពស៊ីខៅឌូ ៨រូប

 

ការរំលោភសិទ្ធិកម្មករ និងការមិន​គោរព​ច្បាប់​របស់​ថៅកែ​

Over 7000 workers protesting in Phnom Penh, Cambodia

បុគ្គលិក MFone បាតុ​កម្ម​តវ៉ា​បើក​ប្រាក់​​បំណាច់​​ផ្សេងៗ​​

សហ​ភាព​ការងារ​​កម្ពុជា​​ចូល​ជា​សមា​ជិក​​សហ​ជីព​​អន្តរ​ជាតិ ITUC

កិច្ចប្រជុំរវាង​សហជីព​អន្តរជាតិ និងសហភាព​ការងារ​កម្ពុជា

Mr.Ath Thorn (CLC's President) comments on LAC discussion on 11/July/2012

ពាន​រង្វាន់​អន្តរជាតិផ្នែក​​សិទ្ធិ​ការ​ងារ​២០១២​

វីដេអូឯកសារ

សហ​ភាព​ការ​ងារ​កម្ពុជា​ដឹក​នំា​កម្មករ 6000​នាក់​ដាក់​ញ្ញត្តិទាមទារប្រាក់ឈ្នួល និងលក្ខខណ្ឌការ​ងារ​នាទិវា​ពល​កម្ម​អន្តរ​ជាតិ​២០១២

ប្រវត្តិរបស់សហភាពការងារកម្ពុជា

សាមគ្គីភាព​សហ​ភាព​ការ​ងារ​កម្ពុជា