Array
សេចក្ដីប្រកាសព័ត៌មាន
ទាញយកខ្មែរយូនីកូដ
កម្រងចម្រៀងកម្មករ
បណ្ដាញទំនាក់ទំនងសង្គម

លោក អាត់ ធន់ អញ្ជើញចូលរួម​ពិធីប្រជុំបូកសរុបលទ្ធផល​ការងារ បសស

ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ ដោយ៖CLC
បេឡាជាតិរបបសន្តិសុខសង្គម​ (បសស)​ នឹងដាក់អោយដំណើរការផ្នែកប្រាក់សោធន​ សម្រាប់កម្មករនិយោជិត​ ក្នុងវិស័យឯកជន​ អនុវត្តនៅចុងឆ្នាំ២០១៧​ នេះបើយោងតាមការលើកឡើង​របស់​ ឯកឧត្ត​មបណ្ឌិត​ អិុត​ សំហេង​ រដ្ឋមន្រ្តីក្រសួងការងារ​ និងបណ្តុះបណ្តាលវិជ្ជាជីវះ​ ក្នុងពិធីប្រជុំបូកសរុបលទ្ធផល​ការងារសម្រេចបានឆ្នាំ២០១៦​ និងទិសដៅឆ្នាំ២០១៧​ របស់​ បសស​ នៅព្រឹកថ្ងៃអង្គារ៍នេះ។

 

កម្មករ​រោងចក្រ​ក្បាលកោះ​តវ៉ា​ទាមទារ​ប្រាក់​ឈ្នួល​សម្រាប់​ខែ​ធ្នូ

ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ ដកស្រង់៖RFA
កម្មករ​រោងចក្រ​ក្បាលកោះ ស្ថិត​នៅ​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ជិត ៣០០​នាក់ នៅ​ថ្ងៃ​ទី​២៤ ខែ​មករា លើក​គ្នា​មក​ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​រក​អន្តរាគមន៍​បើក​ប្រាក់​ឈ្នួល​ដែល​ពួក​គាត់​មិន​បាន​ទទួល​សម្រាប់​ខែ​ធ្នូ។ ប៉ុន្តែ​មន្ត្រី​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី​បញ្ជូន​ករណី​នេះ​ទៅ​ដោះស្រាយ​ក្រសួង​ការងារ​វិញ។

អាន​អត្ថបទ​ទាំងស្រុង...

 

លោក​ អាត់​ ធន់ អញ្ជើញចូលក្នុងពិធីគោរពវិញ្ញាណក្ខន្ធ លោក​ ជា​ វិជ្ជា

ថ្ងៃទី២២ ខែមករា ឆ្នាំ​២០១៧ ដោយ៖CLC
នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧នេះ លោក​ អាត់​ ធន់ ប្រធានសហភាពការងារកម្ពុជា​ រួមទាំងព្រះសង្ឃ ប្រជាពលរដ្ឋ កម្មករ-កម្មការិនី សហជីព អង្គការសង្គមសុីវិល ជាតិ-អន្តរជាតិ បានអញ្ជើញចូលក្នុងពិធីគោរពវិញ្ញាណក្ខន្ធនៃពិធីរំលឹកខួប១៣ឆ្នាំ នៃការបាញ់សម្លាប់​លោក​ ជា​ វិជ្ជា កាលពីថ្ងៃទី២២​ ខែមករា​ ឆ្នាំ២០០៤​ ក្បែររបងវត្តលង្កា ដែលពិធីនេះប្រព្រឹត្តទៅនៅទីតម្កល់រូបសំណាករបស់លោក លើសួនច្បារ ក្បែរវត្តលង្កា។

 

លោក ចាន់ រិទ្ធ ត្រូវបានអាជ្ញាធរខេត្តសៀម​រាប​ចាប់ខ្លួន

ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ ដោយ៖CLC
នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ សាលាដំបូងខេត្តសៀមរាប បានឃាត់ខ្លួនលោក ចាន់ រិទ្ធ ប្រធានសមាគមកសិករដើម្បីអភិវឌ្ឃ និងសន្តិភាព ប្រចាំសាខាខេត្តសៀមរាប ដោយអយុត្តិធ៌មជាទីបំផុត នាពេលកន្លងលោកចាន់ រិទ្ធ បានធ្វើការតវ៉ាយ៉ាងសកម្មជួយដល់ប្រជាជន និងគ្រួសារលោកផ្ទាល់ដែលត្រូវបានអ្នកមានអំណាច និងមានលុយ បានបំពានយកដីរបស់ពួកគាត់ និងប្រជាជននៅក្នុងសហគម នៅក្នុងខេត្តសៀមរាប

អាន​អត្ថបទ​ទាំងស្រុង...

 

ILO ព្រមាន​ពី​ការ​​គំរាម​កំហែង​​ដល់​​​​វិស័យ​កាត់​ដេរ​ដោយ​សារ​​​​​អង់​គ្លេស ​ដក​​ខ្លួន​​​​​ពី​​​​សហ​ភាព​អឺរ៉ុប

ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ ដកស្រង់៖ ដេលី
អង្គការពលកម្មអន្តរជាតិ ILO បានព្រមានថា វិស័យនាំចេញសម្លៀកបំពាក់ដ៏សំខាន់របស់ប្រទេសកម្ពុជា អាចប្រឈមហានិភ័យធំទាំងក្នុងរយៈពេលខ្លី និងរយៈពេលវែងដោយសារការបោះឆ្នោតគួរឲ្យភ្ញាក់ផ្អើលរបស់ចក្រភពអង់គ្លេស កាលពីឆ្នាំមុនដើម្បីដកខ្លួនចេញពីសហភាពអឺរ៉ុប។

អាន​អត្ថបទ​ទាំងស្រុង...

 

អតីត​បុគ្គលិក​ក្រុមហ៊ុន​ស្រាបៀ​កម្ពុជា​១៦​នាក់​ទាមទារ​ក្រុមហ៊ុន​ផ្ដល់​ការងារ​ឲ្យ​ពួក​គាត់​វិញ

ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ ដកស្រង'៖RFA
អតីត​បុគ្គលិក​រោងចក្រ​ផលិត​ស្រាបៀ​កម្ពុជា ស្ថិត​នៅ​សង្កាត់​ជើងឯក ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ​ចំនួន ១៦​នាក់ អំពាវនាវ​ឲ្យ​ក្រុមហ៊ុន​ផ្ដល់​ការងារ​ឲ្យ​ពួក​គាត់​វិញ កោយ​ពី​រោងចក្រ​នេះ​បាន​បញ្ឈប់​ការងារ​ពួក​គាត់​ដោយ​គ្មាន​ហេតុផល។ អតីត​បុគ្គលិក​ទាំងនោះ​បញ្ជាក់​ថា ចាប់​តាំង​ពី​ក្រុមហ៊ុន​បញ្ឈប់​ការងារ​មក ពួក​គាត់​មួយ​ចំនួន​គ្មាន​ការងារ​ធ្វើ និង​ជួប​ការ​លំបាក​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ។

អាន​អត្ថបទ​ទាំងស្រុង...

 

លោក​ ឌិន​ ពុទ្ធី​ ត្រូវបានដោះលែងនៅព្រឹកថ្ងៃសុក្រនេះ

ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ ដោយ៖CLC
សភាសើុបសួរ​ នៃសាលាឧទ្ធរណ៍​ បានសម្រេចអោយលោក​ ឌិន​ ពុទ្ធី​ នៅក្រៅឃុំ​នៅព្រឹកថ្ងៃសុក្រនេះ​ បន្ទាប់ពីលោកត្រូវបានឃុំខ្លួន​ជិត​ ១ខែ​ ករណីនាយរងប៉ុស្តិ៍នគរបាល ច្រកទ្វារ អន្តរជាតិ ប៉ោយប៉ែត លោក ឈាន​ ពិសិដ្ឋ​ ចោទថាបានបើករថយន្តបុករងរបួសធ្ងន់​ កាលពីចុងខែធ្នូកន្លងទៅនេះ។

 

តុលាការ​ខេត្ត​បន្ទាយមានជ័យ​កោះ​ហៅ​សាក្សី​បំភ្លឺ​សំណុំ​រឿង​នាយ​រង​ប៉ុស្តិ៍​ប៉ោយប៉ែត

ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៧ ដកស្រង់៖RFA
សាក្សី​ដែល​ឃើញ​ហេតុការណ៍​ផ្ទាល់​នៅ​ក្នុង​សំណុំ​រឿង​ដែល​ក្រសួង​មហាផ្ទៃ អះអាង​ថា​ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា លោក ឌិន ពុទ្ធី បាន​បើក​ឡាន​បុក​នាយ​រង​ប៉ុស្តិ៍​អន្តោប្រវេសន៍​ប្រចាំ​ច្រក​ប៉ោយប៉ែត​ម្នាក់​ឲ្យ​រង​របួស​នោះ ត្រូវ​បាន​តុលាការ​ខេត្ត​បន្ទាយមានជ័យ​កោះ​ហៅ​ទៅ​បំភ្លឺ​នៅ​ព្រឹក​ថ្ងៃ​ទី​១០ មករា។

អាន​អត្ថបទ​ទាំងស្រុង...

 

កម្មករ​សំណង់​១១​នាក់​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​សែនសុខ​ជួយ​អន្តរាគមន៍​បើក​ប្រាក់​ឈ្នួល

ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៧ ដកស្រង់៖RFA
កម្មករ​ចំនួន ១១​នាក់​ដែល​ធ្វើ​ការ​សំណង់​ស្ថិត​នៅ​ក្នុង​ខណ្ឌ​សែនសុខ អំពាវនាវ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​មួយ​នេះ ចេញ​ធ្វើ​អន្តរាគមន៍​ដើម្បី​ស្វែងរក​យុត្តិធម៌​ជូន​ពួក​គាត់ បន្ទាប់​ពី​មេការ​ម៉ៅ​សំណង់​មិន​ព្រម​បើក​ប្រាក់​ថ្លៃ​ពលកម្ម​ជាច្រើន​ខែ។ កម្មករ​ទាំងនេះ​បញ្ជាក់​ថា ការ​សម្រេច​ចិត្ត​អំពាវនាវ​ដល់​អាជ្ញាធរ​នេះ ស្រប​ពេល​ពួក​គាត់​កំពុង​ប្រឈម​នឹង​បញ្ហា​ជីវភាព​រឹត​តែ​ខ្លាំង និង​មិន​មាន​លុយ​សង​បំណុល។

អាន​អត្ថបទ​ទាំងស្រុង...

 

សហជីព​និង​អ្នក​សេដ្ឋកិច្ច​ហៅ​ការ​អំពាវនាវ​របស់​នាយក​រដ្ឋ​មន្ត្រី​ ដែល​កុំ​ឲ្យ​ដំឡើង​ថ្លៃ​ផ្ទះ​ជួល​ គឺ​គ្មាន​ប្រសិទ្ធ​ភាព!

ថ្ងៃព្រហស្បតិ៍ ទី០៥ ខែធ្នូ ឆ្នាំ២០១៦ ដោយ៖CLC
ភ្លាមៗ​បន្ទាប់​ពី​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន អំពាវនាវ​ជា​ថ្មី​ទៀត​ឲ្យ​ម្ចាស់​ផ្ទះ​ជួល​ទាំង​អស់​កុំ​ដំឡើង​ថ្លៃ​ផ្ទះ​ជួល​នោះ ទាំង​សហជីព​ និង​អ្នក​សេដ្ឋកិច្ច​បាន​លើក​ឡើង​ប្រហាក់​ប្រហែល​គ្នា​ថា នេះ​ជា​ការ​អំពាវនាវ​គ្មាន​ប្រសិទ្ធិភាព​ ព្រោះ​រដ្ឋ​គ្មាន​យន្តការ​អនុវត្ត​ឲ្យ​បាន​ច្បាស់​លាស់។

អាន​អត្ថបទ​ទាំងស្រុង...

 
អត្ថបទ​ផ្សេងៗ​ទៀត...
Latest Video News

លោក អាត់ ធន់ ថ្លែងសារ​ក្នុងទិវាពល​កម្មអន្តរជាតិ ០១ឧសភា ឆ្នាំ២០១៧

រដ្ឋាភិបាលថា ច្បាប់សហជីពមិនបានរិតត្បិតដល់សិទ្ធិបង្កើតសហជីពនោះទេ

ជំហរសហជីព​ លើ​សេចក្តីព្រាង​​ច្បាប់​សហជីព

តុលាការ​ខេត្ត​តាកែវ​ ដោះ​លែង​មន្រ្តី​សហជីពស៊ីខៅឌូ ៨រូប

 

ការរំលោភសិទ្ធិកម្មករ និងការមិន​គោរព​ច្បាប់​របស់​ថៅកែ​

Over 7000 workers protesting in Phnom Penh, Cambodia

បុគ្គលិក MFone បាតុ​កម្ម​តវ៉ា​បើក​ប្រាក់​​បំណាច់​​ផ្សេងៗ​​

សហ​ភាព​ការងារ​​កម្ពុជា​​ចូល​ជា​សមា​ជិក​​សហ​ជីព​​អន្តរ​ជាតិ ITUC

កិច្ចប្រជុំរវាង​សហជីព​អន្តរជាតិ និងសហភាព​ការងារ​កម្ពុជា

Mr.Ath Thorn (CLC's President) comments on LAC discussion on 11/July/2012

ពាន​រង្វាន់​អន្តរជាតិផ្នែក​​សិទ្ធិ​ការ​ងារ​២០១២​

វីដេអូឯកសារ

សហ​ភាព​ការ​ងារ​កម្ពុជា​ដឹក​នំា​កម្មករ 6000​នាក់​ដាក់​ញ្ញត្តិទាមទារប្រាក់ឈ្នួល និងលក្ខខណ្ឌការ​ងារ​នាទិវា​ពល​កម្ម​អន្តរ​ជាតិ​២០១២

ប្រវត្តិរបស់សហភាពការងារកម្ពុជា

សាមគ្គីភាព​សហ​ភាព​ការ​ងារ​កម្ពុជា