Array
សេចក្ដីប្រកាសព័ត៌មាន
ទាញយកខ្មែរយូនីកូដ
កម្រងចម្រៀងកម្មករ
បណ្ដាញទំនាក់ទំនងសង្គម

កម្មករដឹកត្រីចូលថៃបាននាំគ្នាធ្វើបាតុកម្មបិទផ្លូវ

ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ​២០១៧ ដោយ៖CLC
ថ្ងៃទី២៣ ខែ០២ឆ្នាំ២០១៧ កម្មករដឹកត្រីចូលថៃបាននាំគ្នាធ្វើបាតុកម្មបិទផ្លូវ នៅចំណុចលើស្ពានមិត្តភាពកម្ពុជា-ថៃ ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ស្ថិតនៅក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយសារខ្មែរមិនអាចនាំត្រីចូលថៃបាន ដូចមុន ហើយអាជ្ញាធរថៃបានធ្វើបាបអាជីវករខ្មែរគ្រប់សព្វបែបយ៉ាងដូចជា តម្លើងថ្លៃតូបតាមតែទំនើងចិត្តជាដើម។

អាន​អត្ថបទ​ទាំងស្រុង...

 

កម្មករ​រោងចក្រ​ក្បាល​កោះ​ប៉ះ​គ្នា​មួយ​ប្រាវ​ដោយសារ​មិន​​ចុះ​សម្រុង​គ្នា​រឿង​លក់​ឡាយ​ឡុង​អីវ៉ាន់

ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ ដកស្រង់៖RFA
កម្មករ​រោងចក្រ​ក្បាលកោះ​ប្រមាណ ៣០០​នាក់ ប៉ះ​ទង្គិច​គ្នា​មួយ​ប្រាវ ដោយ​សារ​ពួកគេ​មិន​ចុះ​សម្រុង​គ្នា រឿង​លក់​ឡាយឡុង​អីវ៉ាន់​ដែល​សល់​ក្នុង​រោងចក្រ ដើម្បី​ទូទាត់​ប្រាក់​ឈ្នួល​របស់​ពួកគេ ក្រោយ​ថៅកែ​រត់​ចោល។

អាន​អត្ថបទ​ទាំងស្រុង...

 

លោកប្រធាន​ អាត់ ធន់ និងលោក​គង់​ អាទិត្យ ធ្វើទស្សនៈកិច្ច នៅសហគមអឺុរ៉ុប

ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ ដោយ៖CLC
រយៈពេល២សប្តាហ៍នេះ​ លោកប្រធាន​ អាត់ ធន់ និងលោក​គង់​ អាទិត្យ​ អគ្គលេខាធិការ​ នៃសហភាពការងារកម្ពុជា​ កំពុងធ្វើទស្សនៈកិច្ច នៅសហគមអឺុរ៉ុប​ រហូតដល់ថ្ងៃទី០១​ ខែមិនា​ ឆ្នាំ២០១៧​ ដើម្បីពិភាក្សាការងារជាមួយសហជីពពិភពលោក និងសហជីពមួយចំនួននៅក្នុងប្រទេសហគមនអ៊ឺរ៉ុបដូចជា ITUC ACV និងCNV ជាដើម​ ដើម្បីការផ្លាស់ប្តូរជាវិជ្ជមាននៅស្ថានភាពចលនាសហជីព និងលក្ខខណ្ឌការងាររួមទាំងសិទ្ធិសេរីភាពរបស់កម្មករនៅកម្ពុជា។

អាន​អត្ថបទ​ទាំងស្រុង...

 

មន្ត្រីបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) បានចុះទៅសម្របសម្រួលភ្លាមៗ ករណី កម្មករសន្លប់បណ្តាលមកពីកសិករបាញ់ថ្នាំស្រូវ

ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ ដកស្រង់៖បសស
កំពង់ចាម៖ កាលពីវេលាម៉ោង០៧ និង៣០នាទីព្រឹក មានករណីកម្មករដួលសន្លប់តៗគ្នា ។ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ នៅក្នុងរោងចក្រ លី ឈាងខេប ស្ថិតនៅឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម ករណីដួលសន្លប់តៗគ្នានេះបណ្តាលមកពីប្រជាកសិករនៅជិតរោងចក្របានធ្វើការបាញ់ថ្នាំស្រូវធ្វើឲ្យខ្លិនថ្នាំនោះសាយចូលទៅក្នុងរោងចក្រធ្វើឲ្យកម្មករពុលក្លិនក៏បានសន្លប់តៗគ្នារហូតដល់ទៅ៨០នាក់។ មកដល់ពេលនេះ មន្រ្តី ប.ស.ស សាខាខេត្ត បានសហការជាមួយមន្ទីពេទ្យខេត្តបានបញ្ជូនកម្មករទាំង៧៧នាក់ទៅមន្ទីពេទ្យបង្អែកស្រុកបាធាយ និង០៣នាក់ទៀតបានត្រឡប់ទៅផ្ទះសម្រាកធម្មតា។

អាន​អត្ថបទ​ទាំងស្រុង...

 

លោក​ប្រធាន​ អាត់​ ធន់ និងក្រុម​ការងារបសស ចុះជួប​កម្មករ​ក្រុង​បាវិត

ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ ដោយ៖CLC
លោក​ប្រធាន​ អាត់​ ធន់​ ​ តំណាងកម្មករនិយោជិត​ នៃក្រុមប្រឹក្សាភិបាល​ ប.ស.ស​ បានអញ្ជើញចូលរួម​ពិធី​ប្រជុំ​ផ្សព្វ​ផ្សាយ​អប់រំ​ស្តីពី​ សុវត្ថិភាព​ចរាចរណ៍លើ​មធ្យោបាយដឹក​ជញ្ជូន​សុវត្ថិភាពធ្វើ​ដំណើរ​ របស់​កម្មករនិយោជិត​ និងពិធីសំណេះ​សំណាលជាមួយសមាជិក​ ប.ស.ស​ សម្រាប់​កម្មករនិយោជិត​ នៃ​រោង​ចក្រផលិត​សម្ភារះ​ នាឡិកាដៃ​ វែនតា​ និងម៉ាសុីនថត​ នីសសុី​(ខេមបូឌា)​ ប្រមាណជាង​ ១០០នាក់ ដែលស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស​នាគរាជ​ ក្រុងបាវិត​ ខេត្តស្វាយរៀង​ ក្រោមអធិបតីភាពឯកឧត្តម្ភ​ សេង​ សក្តា​ ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​ នៃ​ប.ស.ស​ និងជាអគ្គនាយក​ នៃអគ្គនាយកដ្ឋាន​ការងារ​។

អាន​អត្ថបទ​ទាំងស្រុង...

 

សហភាពការងារកម្ពុជា​ និងសុីខៅឌូ​ បានរៀបចំសន្និសីទស្តីពី​ សិទ្ធិការងា

ថ្ងៃទី១៦ ខែកុម្ភៈ​ ឆ្នាំ២០១៧ ដោយ៖CLC
សហភាពការងារកម្ពុជា​ និងសុីខៅឌូ​ បានរៀបចំសន្និសីទស្តីពី​ សិទ្ធិការងារ​ និងការអភិវឌ្ឍសេដ្ឋកិច្ច​ តំបន់ទន្លេមេគង្គ​ ដែលមាន៣ប្រទេស​ គឺ​កម្ពុជា​ វៀតណាម​ និងមីយ៉ាន់ម៉ា​ ដើម្បីពនិត្យមើលស្ថានភាពវិស័យការងារនានា​ ដែលមានការចូលរួមពីផ្នែកការងារ​ អង្គការ​ និងអ្នកស្រាវជ្រាវ​ រយះពេល​២ថ្ងៃ​គឺ​ថ្ងៃទី១៦​-១៧​ ខែកុម្ភ:​ ឆ្នាំ២០១៧​ នៅសណ្ឋាគារអូហាណា​ រាជធានីភ្នំពេញ។

អាន​អត្ថបទ​ទាំងស្រុង...

 

លោក​ អាត់​ ធន់ អញ្ជើញចូលរួម​កិច្ចប្រជុំអន្តរជាតិ

ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧ ដោយ៖CLC
លោក​ អាត់​ ធន់​ ប្រធាន​សហភាពការងារ​កម្ពុជា​កំពុងចូលរួម​កិច្ចប្រជុំកម្រិតខ្ពស់រវាង ITUC / សហជីពសកល, មូលនិធិរូបិយវត្ថុអន្តរជាតិធនាគារពិភពលោកបានធ្វើឡើងនៅអគាររបស់ IMF, washinton ចាប់ផ្តើមពីថ្ងៃនេះរហូតដល់ 10 ខែកុម្ភៈ ឆ្នាំ២ឲ១៧។

អាន​អត្ថបទ​ទាំងស្រុង...

 

កម្មករ​រោងចក្រ​ជុង​ហ្វៃ​តវ៉ា​មុខ​តុលាការ​ក្រុង​ភ្នំពេញ​ទាមទារ​ឲ្យ​ថៅកែ​ទូទាត់​ប្រាក់​ឈ្នួល

ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧ ដកស្រង់៖RFA
កម្មករ​ជិត ៥០​នាក់​តំណាង​ឲ្យ​កម្មករ ២០៨​នាក់​នៅ​រោងចក្រ ជុង​ហ្វៃ (Chung Fai) ដែល​ថៅកែ​ចិន បិទ​ទ្វារ​រោងចក្រ ហើយ​មិន​បើក​ប្រាក់​បៀវត្ស​ឲ្យ​ជាង ៨​ខែ​មក​នេះ នាំ​គ្នា​ប្រមូល​ផ្ដុំ​នៅ​ខាង​មុខ​តុលាការ​ក្រុង​ភ្នំពេញ​សាជាថ្មី។

អាន​អត្ថបទ​ទាំងស្រុង...

 

មន្ត្រី​សហជីព​ចាត់​ទុក​ច្បាប់​សហជីព​ជា​ឧបសគ្គ​រក​យុត្តិធម៌​ជូន​កម្មករ​និង​ការងារ

ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧ ដកស្រង់៖RFA
សហភាព​ការងារ​កម្ពុជា ហៅ​កាត់​ថា ស៊ី.អិល.ស៊ី (CLC) ដែល​ធ្វើ​ការ​ការពារ​សិទ្ធិ និង​លក្ខខណ្ឌ​ការងារ​កម្មករ បាន​អះអាង​ថា នៅ​ឆ្នាំ​២០១៦ កន្លង​ទៅ បាន​រង​នូវ​សម្ពាធ​មក​លើ​សហជីព និង​កម្មករ​របស់​ពួក​គេ។ បញ្ហា​ទាំងនោះ​មាន​ដូចជា មន្ត្រី​សហជីព និង​កម្មករ​រង​ការ​ប្ដឹងផ្ដល់​ទៅ​តុលាការ បញ្ឈប់​ពួក​គេ​ពី​ការងារ និង​កម្មករ​រង​អំពើ​ហិង្សា និង​របួស​ស្នាម ជាដើម។

អាន​អត្ថបទ​ទាំងស្រុង...

 

លោក​ ហេង​ ជឿន ដាក់ញ្ញត្តិសុំអន្តរាគមន៍ពី​លោក​នាយករដ្ឋមន្រ្តី

ថ្ងៃទី០២ ខែកុម្ភៈ​ ឆ្នាំ២០១៧ ដោយ៖CLC
ប្រធានសមាគមកសិករ​ដើម្បីសន្តិភាព​ FAPD លោក​ ហេង​ ជឿន​ តំណាងអោយប្រជាពលរដ្ឋខេត្តសៀមរាប​ បានដាក់ញ្ញត្តិ​សុំអន្តរាគមន៍ពី​លោក​នាយករដ្ឋមន្រ្តី​ ដើម្បីស្នើសុំដោះលែង​ លោក​ ចាន់​ រិទ្ធិ​ តំណាងសមាគម​ FAPD និងជាតំណាងសហគមន៍ដីធ្លីឃុំត្បែងលិច​ ដែលអាជ្ញាធរបានចាប់​ឃុំខ្លួន​ នៅពន្ធនាគារខេត្តសៀមរាប​ ហើយនៅពេលនេះ​ មន្រ្តីខុទ្ធការណ៍ល័យសម្តេចនាយករដ្ឋមន្រ្តី​ ហ៊ុន​ សែន​ បដិសេធ​មិនទទួលយកនោះទេ​ នៅព្រឹកថ្ងៃព្រហស្បតិ៍​ ទី​០២​ ខែកុម្ភ:​ ឆ្នាំ២០១៧។

អាន​អត្ថបទ​ទាំងស្រុង...

 
អត្ថបទ​ផ្សេងៗ​ទៀត...
Latest Video News

លោក អាត់ ធន់ ថ្លែងសារ​ក្នុងទិវាពល​កម្មអន្តរជាតិ ០១ឧសភា ឆ្នាំ២០១៧

រដ្ឋាភិបាលថា ច្បាប់សហជីពមិនបានរិតត្បិតដល់សិទ្ធិបង្កើតសហជីពនោះទេ

ជំហរសហជីព​ លើ​សេចក្តីព្រាង​​ច្បាប់​សហជីព

តុលាការ​ខេត្ត​តាកែវ​ ដោះ​លែង​មន្រ្តី​សហជីពស៊ីខៅឌូ ៨រូប

 

ការរំលោភសិទ្ធិកម្មករ និងការមិន​គោរព​ច្បាប់​របស់​ថៅកែ​

Over 7000 workers protesting in Phnom Penh, Cambodia

បុគ្គលិក MFone បាតុ​កម្ម​តវ៉ា​បើក​ប្រាក់​​បំណាច់​​ផ្សេងៗ​​

សហ​ភាព​ការងារ​​កម្ពុជា​​ចូល​ជា​សមា​ជិក​​សហ​ជីព​​អន្តរ​ជាតិ ITUC

កិច្ចប្រជុំរវាង​សហជីព​អន្តរជាតិ និងសហភាព​ការងារ​កម្ពុជា

Mr.Ath Thorn (CLC's President) comments on LAC discussion on 11/July/2012

ពាន​រង្វាន់​អន្តរជាតិផ្នែក​​សិទ្ធិ​ការ​ងារ​២០១២​

វីដេអូឯកសារ

សហ​ភាព​ការ​ងារ​កម្ពុជា​ដឹក​នំា​កម្មករ 6000​នាក់​ដាក់​ញ្ញត្តិទាមទារប្រាក់ឈ្នួល និងលក្ខខណ្ឌការ​ងារ​នាទិវា​ពល​កម្ម​អន្តរ​ជាតិ​២០១២

ប្រវត្តិរបស់សហភាពការងារកម្ពុជា

សាមគ្គីភាព​សហ​ភាព​ការ​ងារ​កម្ពុជា