ក- ផ្នែកគណនេយ្យ

 • កត់ត្រាចំណាយប្រចាំខែនៅក្នុងគម្រោងតាមលទ្ធផលនីមួយៗ
 • របាយការណ៍លុយចូលរបស់ CNV
 • គ្រប់គ្រងរាល់ការស្នើលុយក្នុងការអនុវត្ដគម្រោងនីមួយៗ
 • គ្រប់គ្រងការទូទាត់វិក័យប្រ័តដែលបានស្នើសំរាប់ចំណាយក្នុងគម្រោងនីមួយៗ
 • បញ្ចូលទិន្និន័យគណនេយ្យ
 • គ្រប់គ្រងក្នុងការចំណាយប្រចាំខែដែលបានចុះកិច្ចសន្យារួចទូទៅដូចជាៈ ឈ្នួលអាគារ ប្រាក់ខែបុគ្គលិក បង់វិទ្យុប្រចាំឆ្នាំ…។ល។
 • បង្កើតទំរង់បញ្ជីស្នាមនានាទាក់ទងទៅនឹងការគ្រប់គ្រងផែកហិរញ្ញវត្ថុ
 • ប្រមូលទិន្នន័យពីគ្រប់សហព័ន្ធនីមួយៗអំពីរបាយការណ៍ហិរញ្ញវត្ថុក្នុងគម្រោងដែលបាន អនុវត្ដន៍ និងចំណាយនៅក្នុងខ្ទង់ CNV
 • គ្រប់គ្រងនូវចំណូលចំណាយសកម្មភាពទិវាផ្សេងៗដូចជាៈ ពលកម្មកុមារ សិទ្ធិនារី ពលកម្មអន្ដរជាតិ….

ខ- ផ្នែករដ្ឋបាល

 • រៀបចំលិខិតស្នាមផ្សេងៗតាមដែលស្ថាប័នត្រូវការ។
 • គ្រប់គ្រង និងតាមដានលើលិខិតចេញ ចូល និងរក្សាលិខិតស្នាមផ្សេងៗ។
 • សម្របសម្រួលប្រព័ន្ធប្រើប្រាស់ចាំបាច់ផ្សេងៗដូចជា ទឹក ភ្លើង អ៊ិនធឺណិត…។ល។
 • សង្ខេបរបាយការណ៍របស់សហភាព និងប្រមូលរបាយការណ៍តាមស្ថាប័ននីមួយៗ
 • ចុះទិន្នន័យសមាជិក (ថ្មី)
 • រៀបចំឯកសារកិច្ចសន្យា និងរក្សាទុកឯកសារកិច្ចសន្យា។
 • គ្រប់គ្រងសំភារៈការិយាល័យ។
 • រក្សាឯកសារធម្មនុញ្ញ បទបញ្ជាផ្ទៃក្នុង…។ល។
 • ពិនិត្យតាមដានការងារបុគ្គលិកប្រចាំថ្ងៃ (ម៉ោងធ្វើការងារ)
 • ការរៀបចំប្រព័ន្ធកុំព្យូទ័រ
 • រៀបចំប្រព័ន្ធទំនាក់ទំនងជាមួយអង្គការដៃគូរ និងស្ថាប័ននានា
 • ព្រមទាំងធ្វើការងារផ្សេងៗទៀតទៅតាមអ្វីដែលថ្នាក់ដឹកនាំសហភាពតម្រូវឱ្យធ្វើ។

គ- ផ្នែកគ្រប់គ្រងគម្រោង

 • ជំនួយក្នុងការធ្វើីផែនការគម្រោង និងការអនុវត្ដគម្រោង រួមបញ្ជូលទាំងការគ្រប់គ្រង បុគ្គលិក ការសម្របសម្រួលកម្មវិធី ការរាយការណ៍ទៅថ្នាក់ដឹកនាំ ធ្វើផែនការហិរញ្ញវត្ថុ និងពិនិត្យ និងតាមដានគម្រោងទាំងមូល។
 • ធ្វើយ៉ាងណាឱ្យមានការត្រួតពិនត្យ និងការតាមដានបុគ្គលិកឱ្យបានដិតដល់ ដែល សកម្មភាពគម្រោងអនុវត្ដទទួលសម្រេចបានការអភិវឌ្ឍសហជីពដែលមានការរួមបញ្ចូល វិធីសាស្ដ្រនៃការចូលរួម និងវិធីសាស្ដ្រសិក្សាឱ្យបានផុសផុល។
 • ធ្វើការអភិវឌ្ឍ និងអនុវត្ដកម្មវិធីថ្មីៗ ដែលត្រូវកំណត់ទៅលើភាពដឹកនាំផ្នែកយុវជន និង ស្ដ្រីដោយប្រើប្រាស់វិធីសាស្ដ្រ និងវិធីសាស្ដ្រសិក្សាឱ្យបានផុសផុល។
 • ធ្វើការរៀបចំបង្កើតឡើង និងសម្របសម្រួលវគ្គបណ្ដុះបណ្ដាលនានា ស្ថិតក្នុងវិធីសាស្ដ្រ ភាពជាអ្នកដឹកនាំរបស់សហជីព និងធ្វើយ៉ាងណាធ្វើឱ្យការបណ្ដុះបណ្ដាល និងអ្នកចូលរួម ទាំងអស់អាចទទួលយកបាន និងឈានទៅដល់ចំណុចដែលគេចង់បាន។
 • សិក្សាទៅលើផែនការគម្រោងឱ្យបានលំអិត ដើម្បីធ្វើការអនុវត្ដគម្រោង ព្រមទាំង សហការ និងជួបពិភាក្សាជាមួយក្រុមអ្នកអនុវត្ដន៍នៅក្នុងគម្រោងសហភាពផ្ទាល់ដើម្បី ធ្វើការបង្ហាញពីគម្រោងដែល អ្នកអនុវត្ដន៍ទាំងអស់យកទៅអនុវត្ដបន្ដ។
 • សម្របសម្រួលគម្រោងជាមួយសហព័ន្ធ និងសមាគមជាដៃគូរ ដើម្បីធ្វើយ៉ាងណាឱ្យការ អនុវត្ដគម្រោងមានតម្លាភាព ប្រសិទ្ធិភាព និងគណនេយ្យភាព។
 • គ្រប់គ្រងគម្រោងថវិការួមបញ្ចូលទាំងការគ្រប់គ្រងថវិកា ពិនត្យតាមដានរបាយការណ៍ ហិរញ្ញវត្ថុ និងគ្រប់គ្រងទៅលើការចំណាយនានា។
 • ធ្វើរបាយការណ៍សកម្មភាព និងប្រមូលពិនិត្យតាមដានរបាយការណ៍សកម្មភាព និង ហិរញ្ញវត្ថុតាមសហព័ន្ធនីមួយៗរួមមាន របាយការណ៍ ៣ខែ របាយការណ៍ ៦ របាយការណ៍ ៩ខែ និងរបាយការណ៍រយៈពេល ១ឆ្នាំ។
 • បកប្រែឯកសារនានា និងចងក្រងឯកសារទាក់ទងទៅនឹងការអនុវត្ដគម្រោង ព្រមទាំង រក្សាទុកឯកសារទាំងអស់ឱ្យមានរបៀប និងងាយស្រួល។
 • ធ្វើការទំនាក់ទំនងជាមួយដៃគូរអភិវឌ្ឍន៍ជាតិ និងអន្ដរជាតិដើម្បីជាការដោះដូរបទ ពិសោធន៍គ្នា។
 • ព្រមទាំងធ្វើការងារផ្សេងៗទៀតទៅតាមអ្វីដែលថ្នាក់ដឹកនាំសហភាពតម្រូវឱ្យធ្វើ។

ឃ- ផ្នែកចងក្រង (បង្កើតសហព័ន្ធ សមាគម និងសហជីពថ្មី)

 • ចងក្រងសហជីពវិស័យសំណង់ និងវិស័យផ្សេងៗទៀតតាមជាក់ស្ដែង
 • ចុះទំនាក់ទំនងបង្កើតសហជីព
 • បង្រៀនមូលដ្ឋានគ្រឹះសហជីព និងគោលការណ៍សំខាន់ៗរួមទាំងឯកសារ
 • បោះឆ្នោតបង្កើត
 • រៀបចំបែបបទដើម្បីស្នើសុំបញ្ជិការ
 • ពង្រឹងសមាជិកដែលនៅក្នុងវិស័យដែលមានស្រាប់ចូលជាមួយសហាជីព (ប្រជុំ បង្រៀន ដោះស្រាយ និងពន្យល់)

ង- ផ្នែកតស៊ូមតិ

 • ជួយដល់សហជីពនៅករណីណាដែលបានដោះស្រាយមិនចប់នៅថ្នាក់វិស័យដូចជា (ករណី ណាហ្គាវើល ករណីសមាគម IDEA នៅប៉ោយប៉ែត ករណីដល់តុលាការ (យ៉ុងវ៉ា ហៃតិច…។ល។))
 • ដោះស្រាយផ្ទាល់ដល់វិវាទថ្នាក់សហជីពសំណង់ និងករណីផ្សេងៗទៀតទៅតាមវិស័យ ផ្សេងៗដែលមិនទាន់មានសហជីព។
 • តស៊ូមតិធំៗថ្នាក់ជាតិដូចជា រឿងប្រាក់ឈ្នួល តុលាការការងារ កិច្ចសន្យាខ្លី គោលនយោបាយការងារ យុវជន ស្ដ្រី Service Charge ដែលធ្វើនៅថ្ងៃ៨ មីនា ថ្ងៃ១ ឧសភា ថ្ងៃ១០ ធ្នូ និងនៅថ្ងៃជាក់លាក់តាមព្រឹត្ដិការណ៍ដូចជាដូចជាៈ ថ្ងៃវេទិកា សាធារណៈស្ដីពីប្រាក់ឈ្នួលកម្មករកាត់ដេរ (២៥ កក្កដា ២០១០)។ល។

ច- ផ្នែកអប់រំ

 • វគ្គបណ្ដុះបណ្ដាល
 • វគ្គបណ្ដុះបណ្ដាលផ្នែកយុវជនចំនួន ២វគ្គ
 • វគ្គបណ្ដុះបណ្ដាលស្ដ្រីចំនួន ២វគ្គ
 • វគ្គ PME ចំនួន ១វគ្គ
 • វគ្គបណ្ដុះបណ្ដាលកំរិតខ្ពស់
 • ភាពជាអ្នកដឹកនាំ
 • គោលនយោបាយការងារ
 • សន្ដិសុខសង្គម
 • សន្ទនាសង្គម
 • ការចងក្រង
 • ការដោះស្រាយវិវាទជាដើម…។ល។

ឆ- ផ្នែកយុវជន

 • ប្រជុំពិភាក្សាពីគោលនយោបាយរបស់សហភាពចំពោះយុវជន ផែនការយុទ្ធសាស្ដ្រ អភិវឌ្ឍន៍យុវជន និងជួបពិភាក្សា ផ្ដោះប្ដូរយោបល់ និងចែករំលែកបទពិសោធន៍ក្នុងក្រុម យុវជន។
 • បណ្ដុះបណ្ដាលដល់យុវជនស្ដីពីបញ្ហានានាដែលកើតមានឡើងចំពោះយុវជន ព្រមទាំង តម្រូវការរបស់ពួកគេ។
 • បង្កើត Website សំរាប់យុវជនដើម្បីសិក្សាពីព័ត៌មាននានាស្ដីពីសហជីព និងការស្វែងរក ការងារធ្វើតាមរយៈ Website របស់សហភាព។

ជ- ផ្នែកយេនឌ័រ

 • រៀបចំផែនការ និងយុទ្ធសាស្ដ្រក្នុងការដឹកនាំគណៈកម្មករយេនឌ័រឱ្យមានតម្លាភាព និង ប្រសិទ្ធិភាព។
 • រៀបចំប្រជុំរៀងរាល់ពីរខែម្ដង ដើម្បីធ្វើការពិភាក្សា ចែករំលែកបទពិសោធន៍ ក៏ដូចជា ព័ត៌មាននានដែលទាក់ទងទៅនឹងបញ្ហាស្ដ្រី និងការអភិវឌ្ឍន៍ផ្នែកស្ដ្រី។
 • ផ្ដល់វគ្គបណ្ដុះបណ្ដាលស្ដីពីសមភាពយេនឌ័រ និងមេរៀនដែលពាក់ព័ន្ធនឹងស្ដ្រី
 • ធ្វើការទំនាក់ទំនងជាមួយដៃគូរអភិវឌ្ឍន៍ជាតិ និងអន្ដរជាតិដើម្បីជាការដោះដូរបទ ពិសោធន៍គ្នា។
 • ផ្ដល់ប្រឹក្សាយោបល់ដល់ថ្នាក់ដឹកនាំ និងសហជីពតាមមូលដ្ឋាននៅពេលសមាជិកមាន បញ្ហា។
 • ចូលរួមធ្វើយុទ្ធនាការតស៊ូមតិធំៗថ្នាក់ជាតិដូចជា រឿងប្រាក់ឈ្នួល តុលាការការងារ កិច្ចសន្យាខ្លី គោលនយោបាយការងារ យុវជន ស្ដ្រី Service Charge ដែលធ្វើនៅថ្ងៃ៨ មីនា ថ្ងៃ១ ឧសភា ថ្ងៃ១០ ធ្នូ និងនៅថ្ងៃជាក់លាក់តាមព្រឹត្ដិការណ៍ដូចជាដូចជាៈ ថ្ងៃវេទិកាសាធារណៈស្ដីពីប្រាក់ឈ្នួលកម្មករកាត់ដេរ (២៥ កក្កដា ២០១០)។ល។
 • ចុះជួប និងសួរសុខទុក្ខថ្នាក់ដឹកនាំស្ដ្រីដែលជួបបញ្ហាទាំងបញ្ហាការងារ និងបញ្ហាផ្ទាល់ ខ្លួន។
 • និយាយក្នុងកម្មវិធីវិទ្យុស្ដីពីសិទ្ធិស្ដ្រីនៅកន្លែងការងារ និងការសំរាកលំហែរ មាតុភាព។

ឈ- ទំនាក់ទំនងអន្ដរជាតិ

 • ឆ្លើយឆ្លងរាល់ E-mail ទៅគ្រប់ដៃគូរអន្ដរជាតិ
 • បដិសណ្ឋារកិច្ចនៅពេលភ្ញៀវ ឬម្ចាស់ជំនួយមកធ្វើការពិនិត្យគម្រោង
 • រៀបចំការណាត់ជួប និងកិច្ចប្រជុំនានាជាមួយម្ចាស់ជំនួយ និងដៃគូរអន្ដរជាតិនានា

ញ- ប្រព័ន្ធព័ត៌មាន

 • ចេញផ្សាយព្រឹត្តិបត្រប្រចាំ០៦ខែ/មួយឆ្នាំ
 • កម្មវិធីផ្សាយតាមវិទ្យុ ជារាងរាល់សប្តាហ៍
 • កម្មវិធីទូរទស្សន៍