ថ្ងៃទី០២ ខេមិថុនា ឆ្នាំ២០១៧ ដោយ៖CLC
តំណាងសហភាពការងារកម្ពុជា​ និងសហគមដីធ្លីខេត្តសៀមរាបចំនួន​០៥​ ដែលដឹកនាំដោយ​លោក​ប្រធាន អាត់​ ធន់​ និង​លោក ហេង ជឿន បាន​ចូលពន្ធនាគារជួបសួរសុខទុក្ខ​លោក ​ចាន់​ រិទ្ធិ​ សកម្មជន​សមាគមកសិករដើម្បីសន្តិភាព​ និងតំណាងសហគមដីធ្លី​ ប្រចាំខេត្តសៀមរាប​ និងស្នើឲ្យតុលាការដោះលែងគាត់ផងដែរ​ កាលពីថ្ងៃទី០១​ ខែមិថុនា​ ឆ្នាំ២០១៧។
បញ្ជាក់ផងដែរថា​ លោក​ ចាន់​ រិទ្ធិ​ ត្រូវបានក្រុមអាជ្ញាធរខេត្តសៀមរាប​ ចាប់ខ្លួន​បញ្ជូនទៅតុលាការ​ ដាក់ឃុំឃាំនៅពន្ធនាគារយ៉ាងអយុត្តិធម៌រយះពេល៤ខែមកហើយ​ ដោយចោទប្រកាន់ពីបទឆបោក​ កាលពីថ្ងៃទី២០​ ខែមករា​ ឆ្នាំ២០១៧​ ខេត្តសៀមរាប​។