ថ្ងៃទី០៦ ខែសីហា ឆ្នាំ​២០១៧ ដោយ៖CLC
សហភាពការងារកម្ពុជា​ (CLC) និង​សម្ព័ន្ធ​សហជីព​សុីខៅឌូ​ (C.CAWDU) បានរៀបចំ​កិច្ច​ប្រជុំថ្នាក់តំបន់​ ដើម្បីផ្សព្វផ្សាយពីគោលនយោបាយ​ របបសន្តិសុខសង្គម​ ប្រាក់ឈ្នួល​ កិច្ចសន្យាការងារ​ ការចងក្រង​ កិច្ចសន្ទនាសង្គម​ និងជាការបង្កើតទំនាក់ទំនងល្អ​រវាង​សុីខៅឌូ​ និង​សហជីពមូលដ្ឋានប្រចាំតំបន់កំពង់ស្ពឺ​ នៅព្រឹកថ្ងៃអាទិត្យ ខែសីហា​ ឆ្នាំ២០១៧​ ខេត្តកំពង់ស្ពឺ។