ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ​២០១៧ ដោយ៖CLC
ក្រុមប្រឹក្សាសហភាពសហជីពអន្តរជាតិប្រចាំកម្ពុជា (ITUC-CC) ដែលសហភាព​ធំចំនួន ០៣ នៅកម្ពុជារួម​មាន៖ សហភាពការងារ​កម្ពុជា CLC សហភាព CCU និង CCTU បានរៀបចំសិក្ខាសាលាស្តីពីទំនាក់ទំនងវិជ្ជាជីវៈ​ក្នុងវិស័យ​ឧស្សាហកម្មកាត់ដេរ ក្នុងប្រទេស​កម្ពុជា ដែលមានការសហការ​ជាមួយ​អង្គការ JILAF របស់​ប្រទេស​ជប៉ុន ដើម្បីចែករំលែកបទពិសោធន៍គ្នា ដើម្បីធ្វើឱ្យការទំនាក់ទំនងវិជ្ជានៅប្រទេស​កម្ពុជា ទទួលបានភាពប្រសើរឡើង។
សិក្ខាសាលាព្រឹកថ្ងៃសៅរ៍ ទី២៩ ខែកក្កដា ឆ្នាំ២០១៧នេះ មានការអញ្ជើញចូលរួមពីភាគីតំណាងនិយោជក តំណាងសហជីព តំណាងរាជរដ្ឋាភិបាល តំណងស្ថានទូតជប៉ុនប្រចាំកម្ពុជា និងតំណាង JILAF សរុបជាង ៦០នាក់ នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ។