ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ ដោយ៖CLC

សហភាពការងារកម្ពុជា និងអង្គការមូលនិធិអន្តរជាតិ ស៊ី អ៊ិន វី បានធ្វើសន្និសីទបញ្ចប់គម្រោងស្តីស្តី“ការលើកកម្ពស់ស្តង់ដារការងារស្នូល ឆ្ពោះទៅកាន់ការងារសមរម្យសម្រាប់កម្មករនិយោជិតនៅកម្ពុជា’’ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ សណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ។

សន្និសីទរយះពេលមួយថ្ងៃនេះ មានការចូលរួមពីតំណាងសហព័ន្ធសហជីព សហជីពអន្តរជាតិ តំណាងសហគមអ៊ឺរ៉ុប តំណាងក្រសួងការងារ និងអង្គការដៃគូជាច្រើនទៀត។

ចំណុចសំខាន់ពោល ដើម្បីធ្វើការផ្សព្វផ្សាយអំពីការអនុវត្តសកម្មភាពគម្រោង របាយការណ៍ ព័ត៌មានអំពីមេរៀន បទពិសោធន៍ល្អៗ លទ្ធផលរួមទាំងបញ្ហាប្រឈមនានាដែលជួបប្រទះក្នុងពេលអនុវត្តន៍ទៅដល់អង្គការដៃគូរ និងអ្នកពាក់ព័ន្ធ​ឱ្យបាន​យល់ច្បាស់ និងចូលរួមជាមួយនិងចលនាសហជីព។ គម្រោងពាក់ព័ន្ធបញ្ហាជុំវិញការតស៊ូមតិ និងការលើកកម្ពស់សិទ្ធិកម្មករជាស្រ្តី សិទ្ធិកម្មករនិយោជិតវ័យក្មេង​ និងលើកកម្ពស់ស្តង់ដារការងារស្នូលនៅកម្ពុជាឆ្ពោះទៅកាន់ការងារសម្យសម្រាប់កម្មករនិយោជិតនៅកម្ពុជា។