ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧ ដោយ៖CLC

ព្រឹកថ្ងៃអង្គារ៍នេះ​ លោក​ អាត់​ ធន់​ ប្រធាន​សហភាពការងារកម្ពុជា​ និងសហភាព​ចំនួន​ ២ទៀត​នៅកម្ពុជា​ ដែលតំណាងឱ្យ​កម្មករនិយោជិត​វិស័យ​កាត់ដេរ​រាប់មឺុននាក់​ បានចូលជួបប្រជុំ​ជាមួយ ឯកឧត្តមបណ្ឌិត​ អ៊ុិត​ សំហេង​ រដ្ឋមន្រ្តី​ក្រសួងការងារ​ ​ក្នុងបន្ទប់ប្រជុំទីស្តីការក្រសួង​ ដោយក្រុមសហជីព​បានលើកឡើងនូវ​បញ្ហាមួយចំនួនដូចជា​ ការ​ចងក្រង​ ឬបង្កើត​សហជីព​ ការចុះបញ្ចិកា​ កាសិទ្ធិតំណាងដោះស្រាយវិវាទ​ ការការពារ​ថ្នាក់ដឹកនាំសហជីព​ពីការបញ្ឈប់​ពីការងារ​ ការសុំភាពជាតំណាងបំផុត​ និង​សិទ្ធិធ្វើកូដ​កម្មជាដើម។
 ជាលទ្ធផលកិច្ចប្រជុំថ្ងៃនេះ​ ក្រសួង​ការងារ​បានសន្យាថានឹងរៀបចំសិក្ខាសាលាត្រីភាគី​ ដែលមានការចូលរួមពី​ភាគី​រាជរដ្ឋាភិបាល​ ភាគីនិយោជក​ និងភាគីសហជីព​ នៅថ្ងៃទី២៤​ ខែមីនា​ ឆ្នាំ២០១៧​ ខាងមុខនេះ​ ដើម្បីជជែកពិភាក្សាលើបញ្ហា​មួយចំនួន​ទាក់ទង​នឹងផលប៉ះ​ នៃច្បាប់ស្តីពីសហជីព​ នីតិវិធីមួយចំនួន​ នៃការចុះបញ្ជីការសហជីព​ ការធ្វើ​ CBA និងជាពិសេសផ្តល់ឱកាសឱ្យភាគីសហជីព​លើកឡើងនៅបញ្ហាផ្សេងៗជាដើម។