ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ ដោយ៖CLC
នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ សាលាដំបូងខេត្តសៀមរាប បានឃាត់ខ្លួនលោក ចាន់ រិទ្ធ ប្រធានសមាគមកសិករដើម្បីអភិវឌ្ឃ និងសន្តិភាព ប្រចាំសាខាខេត្តសៀមរាប ដោយអយុត្តិធ៌មជាទីបំផុត នាពេលកន្លងលោកចាន់ រិទ្ធ បានធ្វើការតវ៉ាយ៉ាងសកម្មជួយដល់ប្រជាជន និងគ្រួសារលោកផ្ទាល់ដែលត្រូវបានអ្នកមានអំណាច និងមានលុយ បានបំពានយកដីរបស់ពួកគាត់ និងប្រជាជននៅក្នុងសហគម នៅក្នុងខេត្តសៀមរាប មកដល់ពេលនេះលោកចាន់ រិទ្ធ នៅតែច្រានចោលរាល់ការចោទប្រកាន់ពីសំណាក់អាជ្ញាធរ និងតុលាការ ខេត្តសៀមរាប ដូច្នេះយើងខ្ញុំសូមស្នើទៅដល់តុលាការ មេត្តាពិចារណា ដើម្បីផ្តល់យុត្តិធ៌ម និងធ្វើការដោះលែងលោកចាន់ រិទ្ធិប្រធានសមាគមអោយមានសេរីភាពដូចដើមវិញ។