ថ្ងៃទី០២ ខែកុម្ភៈ​ ឆ្នាំ២០១៧ ដោយ៖CLC
ប្រធានសមាគមកសិករ​ដើម្បីសន្តិភាព​ FAPD លោក​ ហេង​ ជឿន​ តំណាងអោយប្រជាពលរដ្ឋខេត្តសៀមរាប​ បានដាក់ញ្ញត្តិ​សុំអន្តរាគមន៍ពី​លោក​នាយករដ្ឋមន្រ្តី​ ដើម្បីស្នើសុំដោះលែង​ លោក​ ចាន់​ រិទ្ធិ​ តំណាងសមាគម​ FAPD និងជាតំណាងសហគមន៍ដីធ្លីឃុំត្បែងលិច​ ដែលអាជ្ញាធរបានចាប់​ឃុំខ្លួន​ នៅពន្ធនាគារខេត្តសៀមរាប​ ហើយនៅពេលនេះ​ មន្រ្តីខុទ្ធការណ៍ល័យសម្តេចនាយករដ្ឋមន្រ្តី​ ហ៊ុន​ សែន​ បដិសេធ​មិនទទួលយកនោះទេ​ នៅព្រឹកថ្ងៃព្រហស្បតិ៍​ ទី​០២​ ខែកុម្ភ:​ ឆ្នាំ២០១៧។