ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ ដោយ៖CLC
លោក​ប្រធាន​ អាត់​ ធន់​ ​ តំណាងកម្មករនិយោជិត​ នៃក្រុមប្រឹក្សាភិបាល​ ប.ស.ស​ បានអញ្ជើញចូលរួម​ពិធី​ប្រជុំ​ផ្សព្វ​ផ្សាយ​អប់រំ​ស្តីពី​ សុវត្ថិភាព​ចរាចរណ៍លើ​មធ្យោបាយដឹក​ជញ្ជូន​សុវត្ថិភាពធ្វើ​ដំណើរ​ របស់​កម្មករនិយោជិត​ និងពិធីសំណេះ​សំណាលជាមួយសមាជិក​ ប.ស.ស​ សម្រាប់​កម្មករនិយោជិត​ នៃ​រោង​ចក្រផលិត​សម្ភារះ​ នាឡិកាដៃ​ វែនតា​ និងម៉ាសុីនថត​ នីសសុី​(ខេមបូឌា)​ ប្រមាណជាង​ ១០០នាក់ ដែលស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស​នាគរាជ​ ក្រុងបាវិត​ ខេត្តស្វាយរៀង​ ក្រោមអធិបតីភាពឯកឧត្តម្ភ​ សេង​ សក្តា​ ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​ នៃ​ប.ស.ស​ និងជាអគ្គនាយក​ នៃអគ្គនាយកដ្ឋាន​ការងារ​។