ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ ដោយ៖CLC
រយៈពេល២សប្តាហ៍នេះ​ លោកប្រធាន​ អាត់ ធន់ និងលោក​គង់​ អាទិត្យ​ អគ្គលេខាធិការ​ នៃសហភាពការងារកម្ពុជា​ កំពុងធ្វើទស្សនៈកិច្ច នៅសហគមអឺុរ៉ុប​ រហូតដល់ថ្ងៃទី០១​ ខែមិនា​ ឆ្នាំ២០១៧​ ដើម្បីពិភាក្សាការងារជាមួយសហជីពពិភពលោក និងសហជីពមួយចំនួននៅក្នុងប្រទេសហគមនអ៊ឺរ៉ុបដូចជា ITUC ACV និងCNV ជាដើម​ ដើម្បីការផ្លាស់ប្តូរជាវិជ្ជមាននៅស្ថានភាពចលនាសហជីព និងលក្ខខណ្ឌការងាររួមទាំងសិទ្ធិសេរីភាពរបស់កម្មករនៅកម្ពុជា។
ជាពិសេសធ្វើឱ្យសហជីពខ្លាំង​ ជាតំណាងសមាជិក និងជាតំណាងក្នុងការដោះស្រាយបញ្ហាទាំងឡាយរបស់កម្មករជាមួយនិយោជក និងរាជរដ្ឋាភិបាលឱ្យមានការផ្លាស់ប្តូរប្រសើរឡើងទៅថ្ងៃអនាគត​ និងការសហការនេះនៅតែបន្តទាំងក្នុងស្រុក និងថ្នាក់អន្តរជាតិ ក្នុងនាមជាដៃគូ និងសាមគ្គីភាព។