ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ ដកស្រង់៖បសស
កំពង់ចាម៖ កាលពីវេលាម៉ោង០៧ និង៣០នាទីព្រឹក មានករណីកម្មករដួលសន្លប់តៗគ្នា ។ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ នៅក្នុងរោងចក្រ លី ឈាងខេប ស្ថិតនៅឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម ករណីដួលសន្លប់តៗគ្នានេះបណ្តាលមកពីប្រជាកសិករនៅជិតរោងចក្របានធ្វើការបាញ់ថ្នាំស្រូវធ្វើឲ្យខ្លិនថ្នាំនោះសាយចូលទៅក្នុងរោងចក្រធ្វើឲ្យកម្មករពុលក្លិនក៏បានសន្លប់តៗគ្នារហូតដល់ទៅ៨០នាក់។ មកដល់ពេលនេះ មន្រ្តី ប.ស.ស សាខាខេត្ត បានសហការជាមួយមន្ទីពេទ្យខេត្តបានបញ្ជូនកម្មករទាំង៧៧នាក់ទៅមន្ទីពេទ្យបង្អែកស្រុកបាធាយ និង០៣នាក់ទៀតបានត្រឡប់ទៅផ្ទះសម្រាកធម្មតា។