ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ​២០១៧ ដោយ៖CLC
សហភាពការងារកម្ពុជា CLC បានរៀបចំកិច្ចប្រជុំ និងសម្របសម្រួលអង្គប្រជុំដោយលោក អាត់ ធន់ ប្រធានសហភាពជាមួយ និងសមាគមកម្មករកម្ពុជាសេដ្ឋកិច្ចក្រៅប្រព័ន្ធ (CIWA) ដែលមានថ្នាក់ដឹកនាំ សកម្មជន និងសមាជិកសមាគម ដើម្បីពិភាក្សាលើករបៀបវារៈមួយចំនួនដូចជា៖ ១. បង្ហាញរបាយការណ៍អំពីការបង់ និងមិនបង់ ភាគទានសមាជិក ចំនួនសមាជិកសរុប ចំនួនបុគ្គលិក សកម្មភាពនៃការចងក្រង ហិរញ្ញវត្ថុសហជីព និងការងាររដ្ឋបាលរបស់សមាគម ២. ផែនការពង្រឹង ចងក្រង និងការងារគ្រប់គ្រងបន្តទៅមុខទៀត ៣. ការទំនាក់ទំនងរវាងសមាគម និងសហភាពការងារកម្ពុជា ៤. ប្រកាសអំពីការលាលែងរបស់អនុប្រធានចំនួន ០២ រូប និងការតែងតាំងអនុប្រធានថ្មីចំនួន ០១ រូប​ និងចំនុចជាច្រើនទៀត​ នៅរសៀលថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ២០១៧។