ថ្ងៃទី០៨ មីនា ឆ្នាំ​២០១៧ ដោយ៖CLC
នាទិវាអន្តរជាតិនារី​ ០៨​មីនា​ ខួបលើកទី១០៦​ ឆ្នាំ២០១៧​ សហភាពការងារកម្ពុជា​ តំណាងឱ្យសហព័ន្ធ​សហជីព​ និងសមាគម​ចំនួន​ ០៨​វិស័យ​ ដែលមានសមាជិកជាង១០មឺុននាក់​ ប្រារព្ធទិវាអន្តរជាតិនារី​ ០៨​ មីនា​ ខួបលើកទី១០៦​ក្រោមប្រធានបទ “ការបញ្ឈប់អំពើហិង្សាលើស្រ្តីក្នុងវិស័យការងារ” និងបានដាក់ញ្ញត្តិចំនួន​ ៦ចំណុចសំខាន់ៗជូន​រាជរដ្ឋាភិបាលកម្ពុជា​ ក្នុងការដោះស្រាយបញ្ហារបស់​កម្មករនិយោជិត​។