ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៧ ដោយ៖CLC
សហគ្រាសដែលកម្មករកំពុងបម្រើការងារនៅក្នុងរោងចក្រនោះ តាមរយៈការផ្តល់កិច្ចសន្យាខ្លីៗទៅអោយកម្មករ រយៈពេលពី៣ ទៅ៦ខែ និងការបញ្ឈប់កម្មករដោយសេរី និងគ្មានលក្ខខណ្ឌជាដើម។
ម្យ៉ាងវិញទៀតថៅកែរោងចក្រភាគច្រើននៅតែបន្តអនុវត្តកិច្ចសន្យាខ្លីៗចំពោះកម្មករដែលបម្រើការងារនៅទី នោះយូរឆ្នាំហើយក៏ដោយ។
ដោយមើលឃើញនូវបញ្ហាអស់ទាំងនោះ សហភាពការងារកម្ពុជាបានសហការជាមួយ សហជីពសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (C.CAWDU) និងសហជីពអន្តរជាតិ ស៊ីអិនវី (CNV) ក្រោមជំនួយឧបត្ថម្ភពីមូលនិធិសម្លៀកបំពាក់ស្អាត (Fare Wear Foundation)របស់រដ្ឋាភិបាលប្រទេសហ៊ូឡង់បានរៀបចំកម្មវិធីសិក្សាស្រាវជ្រាវអំពីផលប៉ះពាល់មកលើកម្មករចំពោះការផ្តល់កិច្ចសន្យាខ្លីនេះ​ រយះពេលមួយថ្ងៃពេញ​ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ​សហជីព​តាមមូលដ្ឋានជិត​ ៣០នាក់ចូលរួម​ នៅថ្ងៃទី៣១​ ខែ​មិថុនា​ ឆ្នាំ២០១៧​ ការិយាល័យសហភាពការងារកម្ពុជា រាជធានីភ្នំពេញ។