ថ្ងៃទី១៧ ខែ០៥ ឆ្នាំ២០១៧ ដកស្រង់៖កោះសន្តិភាព
កម្មករ​រោងចក្រ​កាត់ដេរ ហ្គា​វ​ន្ត័ អឹ​ភែ​រឹល ចំនួន​១១០៥​នាក់​ស្ថិត​នៅ​ភូមិ​ថ្មី​២ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០១៧ នេះ បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម បិទ​កំណាត់​ផ្លូវជាតិ​លេខ​២១ ដើម្បី​ធ្វើការ​តវ៉ា​ទៀមទារ​ឲ្យ​ថៅកែ​រោងចក្រ បើកប្រាក់​ខែ​របស់​ខ្លួន ដែល​មិន​បាន​បើក​ឲ្យ​មួយ​ខែ​កន្លង​ទៅ​នេះ។