ថ្ងៃទី១១ ខេមិថុនា ឆ្នាំ២០១៧ ដកស្រង់៖VOD
កម្មករ​កម្មការិនី​​ហ្គាវ័ន្ត​ជាង ២០០​នាក់ បាន​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​នៅ​មុខ​រោងចក្រ​ទាំង​ភ្លៀង​ធ្លាក់ នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល ដើម្បី​ទាម​ទារ​ឲ្យ​ថៅកែ​រោងចក្រ​នេះ​បើក​ប្រាក់​ឈ្នួល​ដែល​នៅ​សេស​សល់​នា​ពេល​កន្លង​មក។
កម្មករ​ម្នាក់ លោក ឃឹម មករា បាន​ប្រាប់​វីអូឌី​តាម​ទូរស័ព្ទ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា កម្មករ​ជាង ២០០​នាក់ មក​ពី​រោងចក្រ​កាត់​ដេរ​សម្លៀក​បំពាក់​ហ្គាវ័ន្ត ស្ថិត​ក្នុង​សង្កាត់​តាខ្មៅ បាន​ទាមទារ​ទៅ​ថៅកែ​រោងចក្រ​នេះ ឲ្យ​បើក​ប្រាក់​ឈ្នួល​ឲ្យ​ពួកគេ​។
លោក​បន្ត​ថា ថៅកែ​រោងចក្រ​មិន​ត្រឹម​តែ​មិន​បើក​ប្រាក់​ខែ​ឲ្យ​កម្មករ​នោះ​ទេ ប៉ុន្តែ ថែម​ទាំង​មិន​បើក​ទ្វារ​ឲ្យ​ពួកគាត់​ចូល​ជ្រក​ភ្លៀង​ទៀត​ផង។
លោក មករា ប្រាប់​ថា ក្រុម​កម្មករ​បាន​ស្វែង​រក​អន្តរាគមន៍​ពី​អាជ្ញាធរ​ពាក់​ព័ន្ធ​ឲ្យ​ជួយ​ដោះ​ស្រាយ​អស់​រយៈ​ពេល​ជាង​កន្លះ​ខែ​មក​ហើយ ប៉ុន្តែ នៅ​តែ​មិន​ទាន់​មាន​ដំណោះ​ស្រាយ​នៅ​ឡើយ៕