ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ​២០១៧ ដោយ៖CLC
ថ្ងៃទី២៣ ខែ០២ឆ្នាំ២០១៧ កម្មករដឹកត្រីចូលថៃបាននាំគ្នាធ្វើបាតុកម្មបិទផ្លូវ នៅចំណុចលើស្ពានមិត្តភាពកម្ពុជា-ថៃ ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ស្ថិតនៅក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយសារខ្មែរមិនអាចនាំត្រីចូលថៃបាន ដូចមុន ហើយអាជ្ញាធរថៃបានធ្វើបាបអាជីវករខ្មែរគ្រប់សព្វបែបយ៉ាងដូចជា តម្លើងថ្លៃតូបតាមតែទំនើងចិត្តជាដើម។ ថៃបាននាំទំនិញចូលខ្មែរចំណេញលុយរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំៗ ខ្មែរនាំទំនិញ ចូលថៃបន្តិចបន្តួច ដូចជានំបុ័ង ១០ឬ២០ដើម ត្រី២ឬ៣កន្ត្រក ត្រូវបានថៃហាមឃាត់មិនអោយចូល។