Array
សេចក្ដីប្រកាសព័ត៌មាន
Downlaod Khmer Unicode
កម្រងចម្រៀងកម្មករ
បណ្ដាញទំនាក់ទំនងសង្គម

កម្មករ​រោងចក្រ​អ៊ឹម​វ៉េ​ខេត្ត​កំពង់ឆ្នាំង​ធ្វើ​កូដកម្ម​ទាមទារ​លក្ខខណ្ឌ​ការងារ​និង​ប្រាក់​អត្ថប្រយោជន៍

ថ្ងៃសុក្រ ទី២៤ ខែមិថុនា ឆ្នាំ​២០១៦ ដកស្រង់៖RFA
កម្មករ​កម្មការិនី​រោងចក្រ អ៊ឹម វ៉េ កាត់​ដេរ​អន្តរជាតិ (M & V) នៅ​ខេត្ត​កំពង់ឆ្នាំង ប្រមាណ ៥០០​នាក់ សម្រេច​ចូល​ធ្វើ​ការ​ធម្មតា​វិញ​នៅ​ថ្ងៃ​ទី​២៤ ខែ​មិថុនា។ ការ​សម្រេច​វិល​ចូល​ធ្វើ​ការ​វិញ​នេះ គឺ​បន្ទាប់​ពី​ពួក​គេ​នាំ​គ្នា​ធ្វើ​កូដកម្ម​ទាមទារ​លក្ខខណ្ឌ​ការងារ និង​ប្រាក់​អត្ថប្រយោជន៍​ចំនួន ១៥​ចំណុច​អស់​រយៈពេល ១​ថ្ងៃ​កន្លះ។

Read more...

 

កម្មករ​រោងចក្រ​ដាលី​នៅ​ខេត្ត​កំពង់ស្ពឺ​ធ្វើ​កូដកម្ម​ទាមទារ​ឲ្យ​តំណាង​៥​នាក់​ចូល​ធ្វើ​ការ​វិញ

ថ្ងៃអង្គារ៍ ទី២១ ខែមិថុនា ឆ្នាំ​២០១៦ ដកស្រង់៖RFA
កម្មករ​ជាង ១០០​នាក់​នៅ​រោងចក្រ ដាលី (Dali) នៅ​ភូមិ​ត្រពាំងគង ឃុំ​ត្រពាំងគង ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ ធ្វើ​កូដកម្ម​មិន​ចូល​ធ្វើ​ការ ទាមទារ​ឲ្យ​ថៅកែ​យក​តំណាង​ពួក​គេ​ចំនួន ៥​នាក់​ចូល​ធ្វើ​ការ​វិញ។

Read more...

 

របាយការណ៍៖ កម្ពុជា​ស្ថិត​នៅ​ក្នុង​លំដាប់​ប្រទេស​ដែល​មាន​ច្បាប់​ការងារ​អន់​បំផុត

ថ្ងៃពុធ ទី១៥ ខែមិថុនា ឆ្នាំ២០១៦ ដកស្រង់៖PostKhmer
ភ្នំពេញៈ របាយការណ៍​មួយ​ដែល​ទើប​តែ​ចេញ​ផ្សាយ​កាល​ពី​សប្តាហ៍​មុន​ដោយ​ សហព័ន្ធ​សហជីព​អន្តរជាតិ (ITUC) បាន​បញ្ចូល​ប្រទេស​កម្ពុជា​ទៅ​ក្នុង​ចំណោម​​ប្រទេសទាំង ១០ ​ដែល​មាន​ច្បាប់​ការងារអន់​បំផុត។ របាយការណ៍​ប្រចាំ​ឆ្នាំ​នេះ​​បាន​ឲ្យ​ដឹង​​ថា មាន​ហេតុផល​ ២ ដែល​កម្ពុជា​ត្រូវ​ទទួល​បាន​ចំណាត់​ថ្នាក់​បែប​នេះ គឺ​ការ​ដាក់​ចេញ​នូវ​ច្បាប់​គ្រប់​គ្រង​សហជីព ដែល «បន្ត​ដាក់​កំហិតទៅ​លើ​សមត្ថភាព​របស់​កម្មករ​ក្នុង​ការ​ចរចា​​ទៅ​លើ​លក្ខខណ្ឌ​ការងារ និង​ប្រាក់​ខែ» និង​ការ​បង្ក្រាប​​ដោយ​កម្លាំងបាយ​របស់​សមត្ថកិច្ច​ប៉ូលិស​ទៅ​លើ​ក្រុម​បាតុករ​ដែល​ជា​កម្មករ។

Read more...

 

កម្មករ​រោងចក្រ​ក្លូប័ល​តវ៉ា​ទាមទារ​អត្ថប្រយោជន៍​ការងារ​ក្រោយ​ថៅកែ​រោងចក្រ​បញ្ឈប់

ថ្ងៃពុធ ទី១៥ ខែមិថុនា ឆ្នាំ២០១៦ ដកស្រង់៖RFA
កម្មករ​រោងចក្រ​សំលៀកបំពាក់ ក្លូប័ល អាប៉ារែល (GLOBAL Apparels Limited) នៅ​ភូមិ​ត្រពាំងទួល សង្កាត់​កំបូល ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ ប្រមាណ​ជិត ១.០០០​នាក់ បាន​ប្រមូល​ផ្តុំ​គ្នា​តវ៉ា​នៅ​ខាង​មុខ​រោងចក្រ ទាមទារ​ឲ្យ​ថៅកែ​រោងចក្រ​ផ្ដល់​សំណង​អតីតភាព​ការងារ និង​ចេញ​មក​ដោះស្រាយ​ចំពោះ​ការ​បញ្ឈប់​កម្មករ​ជា​ច្រើន​រយ​នាក់​ជា​បន្ទាន់។ ពួកគេ​អះអាង​ថា ការ​បញ្ឈប់​កម្មករ​ពី​ការងារ​នោះ​ខុស​ច្បាប់។

Read more...

 
Latest Video News
ការបង្ករហិង្សាពីក្រុម​រត់រ៉ឺម៉ក់​កង់បី មក​លើក្រុម​អ្នកបើក​ឡាន​កាពីតូល

កាលពីព្រឹកថ្ងៃទី ២៧ កក្កដា ២០១៥ ក្រុមរ៉ឺម៉កកង់បី របស់​សមាគម​រួបរួម​ដើម្បីអភិវឌ្ឍន៍ ប្រមាណ​ជាង ២០០នាក់ បានមក​បង្កហិង្សា រុញច្រាន​អូសទាញ ក្រុមអ្នក​បើកឡាន ក្រុមហ៊ុន​ទេសចរណ៍ កាពីតូល មិនឲ្យធ្វើការតវ៉ា ទាមទារឲ្យថៅកែ ទទួលយក​តំណាង​របស់​ពួកគេទាំង ៧រូបចូលធ្វើការវិញ ដោយគ្មានលក្ខខណ្ឌ។

Posted by Cambodian Labour Confederation on Monday, July 27, 2015

វិវាទ​បុគ្គលិក​និងក្រុមហ៊ុន​ដឹកអ្នក​ដំណើរ​បន្តដោះ​ស្រាយ​នៅ​ក្រសួង​ការងារ​ថ្ងៃ​ស្អែក

02-07-2015: អតីតបុគ្គលិកវិទ្យុ​សំបុក​ឃ្មុំ ដុត​សំបកកង់ មុខផ្ទះ​លោក ម៉ម សូណង់ដូ អ្នក​ប្រជាធិបតេយ្យ​ក្លែងក្លាយ ស្វែងរកដំណោះស្រាយ

Posted by Cambodian Labour Confederation on Wednesday, July 1, 2015

ជំហរសហជីព​ លើ​សេចក្តីព្រាង​​ច្បាប់​សហជីព

តុលាការ​ខេត្ត​តាកែវ​ ដោះ​លែង​មន្រ្តី​សហជីពស៊ីខៅឌូ ៨រូប

 

ការរំលោភសិទ្ធិកម្មករ និងការមិន​គោរព​ច្បាប់​របស់​ថៅកែ​

Over 7000 workers protesting in Phnom Penh, Cambodia

បុគ្គលិក MFone បាតុ​កម្ម​តវ៉ា​បើក​ប្រាក់​​បំណាច់​​ផ្សេងៗ​​

សហ​ភាព​ការងារ​​កម្ពុជា​​ចូល​ជា​សមា​ជិក​​សហ​ជីព​​អន្តរ​ជាតិ ITUC

កិច្ចប្រជុំរវាង​សហជីព​អន្តរជាតិ និងសហភាព​ការងារ​កម្ពុជា

Mr.Ath Thorn (CLC's President) comments on LAC discussion on 11/July/2012

ពាន​រង្វាន់​អន្តរជាតិផ្នែក​​សិទ្ធិ​ការ​ងារ​២០១២​

Video Documentary

ប្រវត្តិរបស់សហភាពការងារកម្ពុជា

សាមគ្គីភាព របស់សហភាពការងារកម្ពុជា